ខេត្តបាត់ដំបង ៖ ភាពភ្ញាក់ផ្អើលមួយបានកើតមានឡើង ខណៈដែលទារកចម្លែកម្នាក់បានចាប់កំណើតក្នុងគ្រួសារអ្នកក្រីក្របាន៧ខែ ក្បាលធំជាងខ្លួនមានរូបរាងដូចជាមនុស្សភពក្រៅ ពេលដែលឪពុកទៅស៊ីឈ្នួលនៅប្រទេសថៃបាត់ត្រូវម្តាយយកកូនទៅសុំទាននៅតាមវត្តតាមភូមិដែលខ្លួនរស់នៅ ។ គ្រួសារខាងលើមានទីលំនៅភូមិខ្សោយ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ អ្នកភូមិបាននិយាយពីមាត់មួយទៅមាត់មួយ ពីទារកចម្លែក និងមានការអាណិតអាសូរដល់ជីវភាពក្រីក្ររបស់គ្រួសារនេះ ។ ទារកចម្លែកមានឈ្មោះ អន វាសនា អាយុ៧ខែ ជាកូនទី៣ ដែលមានឪពុកឈ្មោះ អិត អន អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ វិត មុំ អាយុ៣០ឆ្នាំ។
តាមការរៀបរាប់ស្ត្រីជាម្តាយទារកចម្លែកបានឲ្យដឹងថា គាត់មានកូនប្រុស៣នាក់ កូនទី១-ឈ្មោះ អន កែវ អាយុ៨ឆ្នាំ ស្លាប់, ទី២-ឈ្មោះ អន សុគង់ អាយុ៧ឆ្នាំ និងទី៣ឈ្មោះ អន វាសនា អាយុ៧ខែ ។ ប្តីរបស់គាត់បានទៅរកការងារធ្វើនៅប្រទេសថៃ បន្ទាប់ពីទឹកជំនន់ស្រកទៅវិញកាលពីខែមុននេះ ។ កាលពីនាងមានផ្ទៃពោះបានយល់សប្តិ៍ថា មានកូន២នាក់មកចាប់ជាតិដោយមានពោះធំខ្លាំង ហើយដល់ថ្ងៃឆ្លងទន្លេមិនអាចឆ្លងកើតក៏វះ ស្រាប់តែកូនមានក្បាលធំជាងខ្លួន រូបរាងដូចមនុស្សភពក្រោះ ។ បន្ទាប់ពីពេទ្យដាក់សេរ៉ូមឲ្យ ក្បាលរបស់កូនកាន់តែធំទៅៗ ។ ដោយជីវភាពលំបាកពេក គាត់បានបីកូនដើរតាមវត្តដើម្បីអោយប្រជាពលរដ្ឋជួយដាក់ប្រាក់ធ្វើទានចិញ្ចឹមជីវិតបន្តទៀត។
ស្ត្រីជាម្តាយទារកចម្លែក សូមអំពាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភដល់ជីវភាពក្រីក្រលំបាករបស់ក្រុមគ្រួសារនាងផង ៕