កំប៉េះគូទរបស់បុរសដែលពោរពេញទៅដោយសាច់ដុំដ៏តឹងណែននោះ វាជាស្នេហ៍ម្យ៉ាងដែលទាក់ទាញក្រសែភ្នែកស្ត្រី ។ ម្យ៉ាងវិញទៀតវាថែមទាំងធ្វើឱ្យស្ត្រីកើតមានអារម្មណ៍ចង់រួមភេទបានឆាប់ទៀតផង ។
ស្ត្រីម្នាក់បាននិយាយថា ពេលដែលនាងកំពុងតែរួមភេទជាមួយនឹងសង្សារនោះនាងបានយកដៃស្ទាបអង្អែល កំប៉េះគូទរបស់គេទេឃើញថា សង្សារមានអារម្មណ៍ចូលចិត្តមែនទែន ។ ម្ល៉ោះហើយទើបនាងចង់ដឹងថា តើការស្ទាបអង្អែលកំប៉េះគូទរបស់បុរសខណៈពេលកំពុងរួមភេទនោះវាបានធ្វើឱ្យដៃគូពេញចិត្តស្តូកពិតមែនឬយ៉ាងណា ? ពីព្រោះកន្លងមកនាងគិតថា គ្រាន់តែបបោសអង្អែល “នាគរាជ” របស់គេក៏សាងសេចក្តីសុខស្រួលឱ្យបុរសៗបានហើយ ។
ជាការពិតកំប៉េះគូទមិនមែនគ្រាន់តែមើលទៅសិចស៊ីសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចមួយដែលដុតរោលអារម្មណ៍សម្រាប់បុរសៗ បានក្នុងពេលដែលកំពុងបើកយុទ្ធនាការលើគ្រែជាមួយនឹងដៃគូបានទៀតផង ។ ឆ្លងតាមការស្រាវជ្រាវមួយគេបានរកឃើញថា ៤០ ភាគរយនៃស្ត្រីគឺចូលចិត្តសម្លឹងមើលកំប៉េះគូទដែលមានសាច់ដុំស្អាតៗ របស់បុរសក្នុងខណៈដែលបុរស ៧៥ ភាគរយចូលចិត្តសម្លឹងមើលកំប៉េះគូទស្រីៗ ។ នៅ “នាគរាជ” របស់បុរសនឹងឡើងរឹងនៅពេលទទួលការរំញោច ឬដាស់អារម្មណ៍ ដោយសារតែវាមាន សរសៃប្រសាទជាច្រើនដែលនៅត្រង់ផ្នែកនោះ ហើយសរសៃប្រសាទនេះមានរហូតទៅដល់បរិវេណកំប៉េះគូទរបស់គេទៀតផង ។ សូមសាកល្បងវិធីអស់ទាំងនេះដែលអាចជួយដុតរោលអារម្មណ៍បុរសជាគូស្នេហ៍របស់អ្នកនៅពេលដែលអ្នកត្រូវការ ។
សិល្បៈបបោសអង្អែលគូទ
ខណៈលេដែលកំពុងរួមភេទអ្នកត្រូវឱបរឹតគេដោយភាពទន់ភ្លន់ ប៉ុន្តែត្រូវផ្តេកផ្តិតឱ្យសាច់ប៉ះនឹងសាច់ ។ បន្ទាប់មកត្រូវយកដៃស្ទាបអង្អែលកំប៉េះគូទរបស់គេថ្នមៗ ។ វិធីនេះធានាថាធ្វើឱ្យបុរសជាដៃគូរបស់អ្នកនឹងមានអារម្មណ៍ស្រណុកសុខស្រួលបំផុត ។
សាច់អូននែបនិត្យសាច់បង
អ្នកត្រូវសាកល្បងឱបរឹតបុរសជាដៃគូរបស់អ្នកពីខាងក្រោយវិញម្តង ដើម្បីឱ្យគេបានស្រងរសជាតិប្លែកដោយសុដន់ទ្រលុកទ្រលន់របស់អ្នកប៉ះនឹងសាច់ខ្នងគេយ៉ាងពេញទី ។ បន្ទាប់មកត្រូវយកដៃឈោងទៅស្ទាបអង្អែលសាច់ដុំក្បាលពោះរបស់គេស្រាលៗ រួចយកម្រាមដៃរបស់អ្នកត្បុលត្រសុលសសៀរទៅកាន់ត្រគាក និងគន្លាក់អាចម៍របស់គេ ។ ការបបោសអង្អែលរបស់អ្នកដោយវិធីនេះនឹងធ្វើឱ្យ “នាគរាជ” របស់គេស្ទុះងើបយ៉ាងពេញទំហឹង ហើយដៃគូរបស់អ្នកក៏មានអារម្មណ៍ពុះកញ្ជ្រោលរោលរាលដូចភ្នំភ្លើងដែល រង់ចាំតែថ្ងៃផ្ទុះប៉ុណ្ណោះ ។
អង្អែលលញត្រគាក
យកដៃរបស់អ្នកស្ទាបអង្អែលត្រគាកដ៏ហាប់របស់គេ ខណៈពេលដែលអ្នកស្ថិតក្នុងរង្វង់ដៃដ៏ណែនរបស់បុរសជាដៃគូ ។ ពេលនោះអ្នកនឹងមានអារម្មណ៍ថា គេនឹងរឹតរង្វង់ដៃរបស់គេណែនកាន់តែខ្លាំងឡើង ខណៈដែលម្រាមដៃស្រួចដូចបន្លារបស់អ្នកបបោសអង្អែលដេញទៅកាន់កំប៉េះគូទរបស់គេយ៉ាងទន់ភ្លន់ ។ បន្ទាប់មកត្រូវស្ទាបអង្អែលក្រឡឹងជុំវិញបរិវេណនោះឱ្យធ្ងន់ដៃបន្តិចធ្វើដូចជាអ្នកចង់ឱ្យសញ្ញាប្រាប់គេឱ្យបានដឹងថា អ្នកគិតថា កំប៉េះគូទរបស់គេមានសាច់ដុំណែនល្អ នោះអីក៏ស្រើបស្រាលម្ល៉េះ ! ធ្វើឱ្យអ្នកមិនអាចបន្ធូរដៃ ឬ ដកដៃចេញពីកំប៉េះគូទកំពូលស្នេហ៍របស់គេបាន ។
តាមការធ្វើតេស្តិ៍សាកសួរគេបានរកឃើញ្ញថា ៥៩ ភាគរយ នៃស្ត្រីគឺចូលចិត្តសិចបែបនេះ ព្រោះបុរសៗស្ទើរតែមិនបាច់ប្រើម្រាមដៃ ក៏ស្ត្រីមានអារម្មណ៍រំភើបដែរ ៕