ទារលុយ​ទិញ​ស្រា​ផឹក មិនបាន វាយ​ធ្វើបាប​ប្រពន្ធ​កូន រងរបួស​ពេញ​ខ្លួន​ដល់​សន្លប់​

, , Leave a comment

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ក្នុងករណី​ប្រើប្រាស់​អំពើហិង្សា ។ ហេតុការណ៍​អំពើហិង្សា​ក្នុង​គ្រួសារ​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ ២០១៣ ស្ថិតនៅ​ផ្ទះជួល​របស់ខ្លួន​នៅក្បែរ​ផ្សារ​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។​

 

​ស្ត្រី​រងគ្រោះ​ឈ្មោះ នាក់ ភាព អាយុ ៣៤​ឆ្នាំ ត្រូវជា​ប្រពន្ធ មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មានកូន ៤​នាក់ ប្រុស​៣ ស្រី​១​។ ចំណែក​កូនស្រី​ដែល​ត្រូវ​ឪពុកចុង​វាយ​ធ្វើបាប​ឈ្មោះ សួន ស្រីមុំ អាយុ ១៤​ឆ្នាំ រងរបួស​ជាំ​ពេញ​ខ្នង និង​ប្តី​វ័យក្មេង​កំណាច​ឈ្មោះ យ៉ូ​ក ទី​ណូ អាយុ ២៧​ឆ្នាំ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន ទាំងអស់គ្នា​ស្នាក់នៅ​ធ្វើជា​កម្មករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​តាម​ប្រភពពី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ស្ទឹង​កាច់​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រងគ្រោះ លោក​ក៏បាន​កោះហៅ​ប្តី​មក​សាកសួរ ព្រមទាំង​ប្រពន្ធ និង​កូនស្រី​របស់​នាង​មក​បំភ្លឺ​ផងដែរ ដោយពេល​នេះ នាង​សុខចិត្ត​លះលែងគ្នា គឺ​ចុះចេញ​រៀងខ្លួន និង​នាង​សុខចិត្ត​ចិញ្ចឹម​កូន​ជាមួយ​ប្តី​ក្រោយ​ម្នាក់នេះ​។​

??????????

​បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​រួច លោក​ក៏បាន​ណែនាំ​ដល់​បុរស​វ័យក្មេង​ជា​ប្តី​ចុង​ម្នាក់នេះ មិនត្រូវ​ទៅរក​រឿង​រកហេតុ​ប្រពន្ធ និង​កូន​របស់ខ្លួន​ទៀត​ទេ ព្រោះ​ចាប់ពី​ពេល​ផ្តិតមេដៃ​រួចហើយ អ្នក​ទាំងពីរ​នឹង​ក្លាយទៅជា​អ្នកដទៃ​ពីគ្នា គឺ​មិនមែនជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត​ទេ​។ ម្យ៉ាងវិញទៀត បើសិនជា​ហ៊ាន​វាយ​ធ្វើបាប​ស្ត្រី​រងគ្រោះ និង​កូន​របស់​នាង​ទៀត ខាង​លោក​នឹង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​៕

 

Leave a Reply

(*) Required, Your email will not be published