ចេញ​ដើររក​ឪពុកម្តាយ​ធ្លាក់ ព្យួរ​.ក ​យី​ង​យោង​ពី​ចង្អើរ​បង្អួច​ជាន់​ទី​៤​គួរ​ឲ្យ​អាសូរ​(video inside)

, , Leave a comment

​ប្រទេស​ចិន​៖ យោងតាម​គេហទំព័រ doznajemo.com របស់​ចិន​បាន​បង្ហាញថា ក្មេងស្រី​ជនជាតិ​ចិន​អាយុ ៣ ឆ្នាំ​ម្នាក់ ត្រូវ​បានឃើញ​កំពុង​ព្យួរ​ក​យី​ង​យោងៗ ពី​ចង្អើរ​បង្អួច​ជាន់​ទី​៤ គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត បន្ទាប់ពី​ឪពុកម្តាយ​របស់​នាង ទុក​នាង​ឲ្យ​នៅ​ម្នាក់ឯង ហើយ​ពួកគាត់​ទៅធ្វើ​ការបាត់​ពី​ផ្ទះ​នោះ ។​

​ក្រុម​ពន្លត់អគ្គីភ័យ ត្រូវ​ហៅ​មកជួយ​សង្គ្រោះ​ភ្លាមៗ នៅពេល​អ្នកដំណើរ​ម្នាក់ បានឮ​សម្លេង​ស្រែកយំ​របស់​កុមារី Chyou Wang បន្ទាប់ពី​នាង​បាន​រអិល​ធ្លាក់ចូល​ចន្លោះ​ចង្អើរ​ដែក ដែល​ត្រូវបាន​ធ្វើការ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ ក្នុងផ្ទះ ។ ក្មេងស្រី​ពោរពេញ​ដោយ​ទឹកភ្នែក​គួរ​ឲ្យ​អាសូរ​នេះ ត្រូវបាន​រំដោះ​ឲ្យ​មាន​សេរីភាព​វិញ ដោយ​សេវាកម្ម​សង្គ្រោះបន្ទាន់ នៅក្នុង​ទីក្រុង Guilin ខេត្ត Guangxi Zhuang ។​

2curica-kina1

ក្រុម​ពន្លត់អគ្គីភ័យ បាន​ស្វាន​ផ្តាច់​របារ​ដែក​ចង្អើរ​នោះ និង​ទាញ​ពង្រីក ដើម្បី​លើក​កូនតូច​រូបនោះ​ឡើង​ដោយ​សុវត្ថិភាព ។ ចំណែក ឪពុកម្តាយ​នាង បា​និយាយថា កូនស្រី​របស់​ពួកគាត់​អាច​អ​ប្សុ​ក ឬ ទៅ​អើតមើល​រក​ពួកគាត់ ហើយ​មិនដឹង​ម៉េច​ទេ ដែល​នាង​អាច​បើក​បង្អួច​ដោយ​ខ្លួន​នាង​ចេញ​បាន​បែបនេះ​នោះ ។ ពួកគាត់​បន្តថា ជានិច្ចកាល ពួកគាត់​តែង​ទុក​នាង​ឲ្យ​នៅ​ម្នាក់ឯង ដោយ​ចាក់សោ​ទ្វា ខណៈ​ពួកគាត់​ចេញទៅ​ធ្វើការ ហើយ​នាង​ជាធម្មតា គឺ​ដេក ឬ មើល​ទូរទស្សន៍​ប៉ុណ្ណោះឯង ។​

2curica-kina2

ទោះជា​យ៉ាងណា នេះ​គឺជា​មេរៀន​១​ទៀតហើយ សម្រាប់​អាណាព្យាបាល​គ្រប់រូប ត្រូវ​ចងចាំ និង​យកចិត្តទុកដាក់​បំផុត​សម្រាប់​កូន ថ្វីបើ​យើង​មាន​ទំនុកចិត្ត​ថា កូនៗ​របស់​យើង​មិនអាច​ធ្វើ​អ្វី​បាន​ក៏ដោយ តែ​ណាមួយ វា​នឹង​កើតឡើង​ដូច​ករណី​ខាងលើនេះ​អីចឹង​! ៕

16-11-2013 (1)

 

Leave a Reply

(*) Required, Your email will not be published