វិធីសាស្ត្រ​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចិន បានទទួល​រិះគន់​ពី​សំណាក់​មហាជន​

, , Leave a comment

​ប្រទេស​ចិន​ ៖ បន្ទាប់​មាន​ពី​មានការ​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ភាព​អសមត្ថភាព​របស់​អាជ្ញា​ធរ​ក្នុង​តំបន់ ក្នុងការ​ដោះស្រាយ​ភាព​ធ្វេសប្រហែស និង​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​អ្នកបញ្ជា​យានយន្ត​គ្រប់​ប្រភេទ​នៅលើ ដងផ្លូវ​សាធារណៈ ជាពិសេស​នោះ គឺ​នៅ​ពីមុខ​ផ្ទះ​របស់​ស្ត្រី​ម្នាក់ ក្នុង​ទីក្រុង Ningbo ខេត្ត Zhejiang ជាហេតុ​ធ្វើ​គាត់​សម្រេចចិត្ត​ដោះស្រាយ​បញ្ហា​ដ៏​ចម្បង​នេះ​ដោយ​ខ្លួនឯង ។

 

​វិធីសាស្ត្រ​របស់​អ្នក​ស្ត្រី គឺ​គាត់​បាន​យក​កូនក្រមុំ​តុក្កតា​សិច​មួយ ក្នុង​សម្លៀកបំពាក់​សិច​ស៊ី​ពណ៌​ក្រហម ដោយ​ចងភ្ជាប់​នឹង​ដើមឈើ​មួយ​ដើម ស្ថិតនៅលើ​ចិញ្ចើមផ្លូវ​ឆ្លងកាត់​ទីនោះ ។

15-11-2013++

​បន្ទាប់ពី​ដាក់តាំង​រូប​ស្រី​តុក្កតា​សិច​នេះ​មក ឃើញថា វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ភ្លាមៗ​តែម្តង រីឯ​ស្ថានការណ៍​ចរាចរណ៍​វិញ ក៏​ប្រែក្លាយជា​ល្អប្រសើរ​ឡើង​ផងដែរ​ឥឡូវនេះ ខណៈ​ពួក​អ្នកបញ្ជា​យានយន្ត​ដែល​តែងតែមាន​ការធ្វេសប្រហែស និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ទាំងនោះ បាន​បើកបរ​បង្អង់​ល្បឿន​យឺតៗ ដើម្បី​មើលរូប​ស្រី​សិច​ស៊ី​នេះ ៕

 

Leave a Reply

(*) Required, Your email will not be published