វាយ​ប្លន់​យក​ទូរស័ព្ទដៃ​១​គ្រឿង​អស់​រយៈពេល ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​៧​មករា ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ វិច្ឆិកា ២០១៣ ខណៈដែល​រូបគេ​បម្រុង​ដើរចូល​ផ្ទះ ដែល​បានគេច​ខ្លួន​អស់​រយៈពេល​ច្រើន​ខែ​មកហើយ​នោះ ពាក់ព័ន្ធ​រឿង​វាយ​គេ​ប្លន់​យក​ទូរស័ព្ទដៃ ១​គ្រឿង​។ ការចាប់ខ្លួន​នោះ សមត្ថកិច្ច​បាន​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់ លោក កោ វណ្ឌី ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

 

​យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ អៀម សុខ​អឺត អាយុ ១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៣៧E4 ផ្លូវ​លេខ​១០៧ សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មករា​។​ ​តាម​ដីកាចាប់ខ្លួន​យុវជន​ឈ្មោះ អៀម សុខ​អឺត គឺជា​ការធ្វើ​ឡើង​តាម​អំណាច​សាលក្រម​របស់​តុលាការ​សាលាដំបូង​រាជធានី ភ្នំពេញ ដែល​វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​អំពើហិង្សា​វាយយក​ទូរស័ព្ទដៃ ១​គ្រឿង នៅ​ចំណុច​មុខផ្ទះ​លេខ​១៨២AE0 ផ្លូវ​លេខ​១០៧ សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា កាលពី​ថ្ងៃទី​០៧ ឧសភា ២០១២ ប៉ុន្តែ កន្លងមក​យុវជន​រូបនេះ  បានគេច​ខ្លួន​។​

F_15-11-2013

​ក្រោយពី​ចាប់ខ្លួន​យុវជន​រូបនោះ ត្រូវបាន​នាំទៅ​កាន់​ពន្ធនាគារ​តែម្តង ដោយ​តម្រូវ​ឲ្យ​ទទួលទោស​រយៈពេល ២​ឆ្នាំ តាម​អំណាច​សាលក្រម ដែលមាន​រួចមកហើយ​៕

 

Leave a Reply

(*) Required, Your email will not be published