ភាព​លោភលន់ បណ្តាល​ឲ្យ​សម្លាប់​មិត្តភក្តិ​ប្លន់​យក​ម៉ូតូ​នៅ​ព្រលានយន្តហោះ​ខេត្តបាត់ដំបង យកទៅលក់​នៅ​ខេត្តបន្ទាយមានជ័យ

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ យុវជន ២​នាក់ បាន​បបួល​មិត្តភក្តិ​ទៅ​ដើរលេង រួច​ប្លន់​សម្លាប់​យក​ម៉ូតូ​នៅ​ខេត្តបាត់ដំបង យកទៅលក់​នៅ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​កម្លាំង​ប៉េ​អឹ​ប​ខេត្ត ចាប់បាន​ប្រគល់ជូន​ក​ម្លាំ​ង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា ២០១៣ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​

 

​ជនសង្ស័យ​ទាំង ២​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ១.​ឈ្មោះ ញ៉ឹក ប៊ុន​ណា ហៅ​យ៉ាន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កម្ម​ករល​ក់​គ្រឿងសំណង់ ២.​ឈ្មោះ ពៅ ថង ហៅ​ក្តាម អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ស្រុកកំណើត​ជាមួយគ្នា នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ប្រស្រែ ស្រុក​រមាសហែក ខេត្តព្រៃវែង​។​

 

​ការឃាត់ខ្លួន​ជន​ទាំង ២​នាក់ ដោយសារ​ជននេះ បាន​ដើរ​លក់​ម៉ូតូ​ធុន​ហ៊ុ​ង​ដា ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​លិខិតស្នាម​ក្នុងតម្លៃ ៩០០​ដុល្លារ ដែល​ឃាត់​តាំងពី​ថ្ងៃទី​១២ វិច្ឆិកា ២០១៣ នៅ​ចំណុច​មុខ​គ្លីនិក​ចំរើន​សុក ភូមិ​១ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។ ក្រោយពេល​ឃាត់ខ្លួន ហើយ​បាន​សាកសួរ​ចម្លើយ គឺ​ពិតជា​មានការ​ពាក់ព័ន្ធ​ករណី​សម្លាប់​ជនរងគ្រោះ ដោយបាន​ទាត់​ធាក់​ចំពង និង​ហែក​អាវ​ជនរងគ្រោះ​រឹត​.​ក​សម្លាប់​ទម្លាក់ចោល​ក្បែរ​កន្លែង​ធ្វើ សកម្មភាព​។ សព​ជនរងគ្រោះ​ត្រូវបាន​ប្រទះឃើញ​នៅ​ថ្ងៃទី​១១ វិច្ឆិកា ២០១៣ នៅ​ចំណុច​ខាងលិច​ព្រលានយន្តហោះ​វាល​បែក​ចាន ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​ខេត្តបាត់ដំបង​។​

15-11-2013

​ជនរងគ្រោះ​ឈ្មោះ យិ សាន់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​អាជីវករ​រស់នៅ​ភូមិ​បោះ​ពោធិ៍ សង្កាត់​អូរ​ដំបង​ពីរ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ត្រូវជា​មិត្ត​ជនដៃដល់​ឈ្មោះ ញ៉ឹក ប៊ុន​ណា ហៅ​យ៉ាន បាន​បបួល​ទៅ​ដើរលេង​ហើយ​នាំ​មិត្ត​ម្នាក់ទៀត​ឈ្មោះ ពៅ ថង ហៅ​ក្តាម ដែលជា​អ្នក​រួម​ការងារ ជា​អ្នកផ្តល់​គំនិត​ឲ្យ​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ ហើយ​គេចខ្លួន​មក​លក់​នៅ​ក្រុង​ប៉ោយប៉ែត លុះដល់​គ្មាន​អ្នកទិញ ក៏​ដេក​មួយ​យប់ ហើយ​ត្រលប់មក​លក់​នៅ​ក្រុង​សិរីសោភ័ណ ត្រូវបាន​កម្លាំង​ប៉េអឹម​ចាប់ខ្លួន​តែម្តង​៕

 

Leave a Reply

(*) Required, Your email will not be published