ជិះ​ម៉ូតូ​បុក​រថយន្ដ​ទាំង​កំរោល បណ្តាល​ឲ្យ​យុវជន ២ នាក់ រងរបួស​ធ្ងន់​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ យុវជន​២​នាក់ ត្រូវបាន​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​រថយន្ត និង​ម៉ូត ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦ ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​

 

​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ នៅជាប់​នឹង​ម៉ូតូ​របស់​ជនរងគ្រោះ​មាន​កាំបិតប៉័ងតោ​១ មាន​សម្លៀកបំពាក់​សម្គាល់​ថា ជា​កូនកាំបិត​ចុងភៅ យីហោ​ឡោ​បូរី  ។ មានឈ្មោះ សា​ខន អាយុ​ជាង​២០​ឆ្នាំ និង​ម្នាក់ទៀត​មានឈ្មោះ មេ​ត្ដា អាយុ​ជាង​២០​ឆ្នាំ​ដូចគ្នា មាន​ទីលំនៅ​ចំណុច​ស័ក្ដិ​២ ភូមិ​ជ័យ​ឧត្ដម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។ ចំណែក​រថយន្ដ​ដឹក​សិស្ស​ម៉ាក​តូយ៉ូតា​១២​កៅអី ដែលមាន​ដាក់ឈ្មោះ សាលា​រិទ្ធី​បណ្ដុះបណ្ដាល​ភាសា​អន្ដរជាតិ ពាក់​ស្លាក​លេខ​ភ្នំពេញ ២​ព​-៤៧២៨  អ្នកបើកបរ​រងរបួស​កៀប​ជាប់​នៅក្នុង​រថយន្ដ ក្រោយមក​បានគេច​ខ្លួន​បាត់ ។​

 

​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ ហេតុការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ​ម៉ូតូ​របស់​ជនរងគ្រោះ​ទាំង​២​នាក់​បើកបរ​ក្នុង​ល្បឿន​លឿន  ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​កៀនស្វាយ (​ពី​លិចទៅ​កើត​) ។ ពេលមកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ដ​ដឹក​កម្មករ​មួយគ្រឿង​ឈប់​នៅ​ពីមុខ  គ្រានោះ​ជនរងគ្រោះ​ទាំង​២​នាក់​មិនបាន​បង្អង់​ល្បឿន​នោះឡើយ គឺ​បើក​ជែង​រថយន្ដ​ដឹក​កម្មករ ពេល​កំពុង​ជែង​រថយន្ដ​របស់​សាលា​ឯកជន​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ផ្ទុយ គ្នា​បើក​មកដល់​បណ្ដាលឱ្យ​ជនរងគ្រោះ​ទៅបុក​ចំ​ពីមុខ​រថយន្ដ​ពេញទំហឹង លាន់​ដូច​រន្ទះ ។​

 

​ប្រភពព័ត៌មាន​បា​នប​ន្ដ​ថា ក្រោយពី​បុក​ហើយ​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ឆេះ​សន្ធោសន្ធៅ ហើយ​ជនរងគ្រោះ​ទាំង​២​នាក់​កៀប​ជាប់​នៅក្រោម​រថយន្ដ គ្រានោះ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​នាំគ្នា​យក​ទឹក​ជះ​ពន្លត់ ហើយ​ទាញ​ជនរងគ្រោះ​ចេញពី​ក្រោម​រថយន្ដ​ដើម្បី​សង្គ្រោះ ក្នុងនោះ​ជនរងគ្រោះ​ទាំង​២​នាក់​បាក់ជើង​ខ្ទេច បែកក្បាល រងរបួស​ធ្ងន់​នៅសល់តែ​ដង្ហើមចង្រិត ហើយ​ត្រូវ​រថយន្ដ​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​កៀនស្វាយ​ដឹកយក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

15-11-2013

​រថយន្ដ​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published