រាជធានីភ្នំពេញ ៖ តារាចម្រៀង និងជាពិធីការិនីស្រស់សោភា ឈិន សុរ៉ាវី បានសាងការភ្ញាក់ផ្អើលមួយដោយបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ឡៅតឿផ្ទះរបស់ នាងដោយពុំដឹងមូលហេតុសង្ស័យថា អាចពាក់ព័ន្ធនឹងករណីជីវិតស្នេហាឯកជនរបស់នាង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃ ទី១៤ ខែវិច្ចិកា ឆ្នាំ២០១៣ នៅក្នុងបុរីមួយកន្លែងផ្ទះលេខ២១៤ ផ្លូវD ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមការអះអាងពីប្អូនស្រីរបស់តារាចម្រៀងរូបនេះគិតខ្លីចងកសម្លាប់ខ្លួនទាំងវ័យក្មេងនេះ មុនពេលកើតហេតុនាងមានការទាស់ពាក្យសម្តីគ្នាជាមួយនឹងអ្នកដែលបានស្គាល់គ្នាយូរឆ្នាំមកហើយ ប៉ុន្តែពុំដឹងថា ទាស់ពាក្យសម្តីអន់ចិត្តបែបណានោះទេ ទើបនៅវេលាម៉ោង៧និង៣០នាទីយប់ ក្រុមគ្រួសារក៏បានប្រទះឃើញតារាចម្រៀងរូបនេះបានចងកសម្លាប់ខ្លួននៅបន្ទប់ឡៅតឿទើបមានការភ្ញាក់ផ្អើលឆោឡោ ។
បើទោះជាហេតុការណ៍ខាងលើត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចអះអាងចង.កធ្វើអត្តឃាត ប៉ុន្តែសាក្សីនៅកន្លែងកើតហេតុជាច្រើននាក់មានការសង្ស័យអាចពាក់ព័ន្ធទៅនឹងករណីឃាតកម្មណាមួយ ខណៈសាកសពមានសភាពបែកពពុះមាត់ អត់លាតអណ្តាត និងភ្នែក ប៉ុន្តែសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យដើម្បីសិក្សាពីមូលហេតុនៃការស្លាប់នេះ ដោយជាជំហានៗ៕