ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់កាលពីវេលាម៉ោង៦យប់ ថ្ងៃទី១៣ វិច្ឆិកា ២០១៣ នៅចំណុចក្រុមទី២៥ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខណៈពេលជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។
ជនជាប់សង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ប៉ក់ សុធា ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅក្រុម៥៨ ភូមិ សង្កាត់ខាងលើ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន១កញ្ចប់ធំទម្ងន់៣.៤ក្រាម និង៨កញ្ចប់តូចស្មើនឹង១.៤ក្រាម និងទូរស័ព្ទដៃចំនួន២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់៕