ការដែលយល់ដឹង និងស្វែងយល់ឲ្យបានច្បាស់លាស់នោះ គឺធ្វើឲ្យដៃគូទាំងសង្ខាងមានភាពស្រណុកស្រួល ។ នេះជាប្រការ៤ យ៉ាងដែលត្រូវចៀសវាងក្នុងអំឡុងពេលរួមភេទ ព្រោះអាចនាំឲ្យរំខានដល់ដៃគូ និងអស់អារម្មណ៍នាពេលនោះ ។
១-សំឡេងរំខានអារម្មណ៍
ក្នុងខណៈពេលដែលបុរសកំពុងមានសិចតែងនឹងមានអារម្មណ៍ស្ងប់ស្ងាត់ទៅតាមការចង់បានរបស់គេរៀងៗខ្លួន ។ គេអាចផ្ចិតផ្ចង់អារម្មណ៍ដើម្បីបំពេញ្ញចំណង់ ឬ នឹកមមៃពីរឿងអ្វីមួយ ។ បើពេលនោះអ្នកកកូរកកាយ ឬបញ្ចោញ្ញសំឡេងបង្កការរំខានអាចធ្វើឲ្យគេបែកអារម្មណ៍ ហើយអស់អារម្មណ៍ផ្លូវភេទភ្លាមៗ ។ បើគ្មានភាពចាំបាច់ទេ អ្នកមិនគួរស្រែកប្រកូក ឬបន្លាចអ្វីមួយដល់គេឡើយ ។ ក្នុងខណៈពេលអារម្មណ៍គេកំពុងពុះកញ្ជ្រោលដោយស្ងប់ស្ងាត់នេះ បើអ្នកធ្វើឲ្យរលាយបាត់អស់វាពិបាកនឹងធ្វើឲ្យគេមានអារម្មណ៍ដូចដើមវិញ្ញបន្តទៀតណាស់ ។
២-យករូបភាពខ្លះចេញពីក្នុងបន្ទប់
ក្នុងខណៈពេលដែលការរួមភេទកំពុងដំណើរការបើឲ្យគេឃើញរូបភាពផ្សេងៗដូចជារូបថតឪពុកម្តាយក្មេកកំពុង ញញឹមនៅក្បាលដំណេក លើគ្រែ ដែលហាក់បីដូចជាកំពុងអង្គុយមើលសកម្មភាព គេកំពុងតែរួមរ័កនាំឲ្យ រលាយបាត់អស់អារម្មណ៍ទាំងប៉ុន្មានដែលគេមាន ហើយប្តូរជាតប់ប្រមល់ទៅវិញ្ញ ។ ក្រៅពីនេះរូបថតកូនៗ និងក្រុមគ្រួសារណាមួយក៏ពុំគប្បីទុកក្នុងបន្ទប់ដេកដែរ ។ គួរតាំងវត្ថុអ្វីស្អាតល្អ ដើម្បីឲ្យទាក់ទាញផ្លូវចិត្ត ឬរូបភាពទាក់ទាញ្ញផ្លូវភេទ ។ អ្នកត្រូវរៀបចំបន្ទប់ឲ្យរ៉ូមែនទិក និងគួរឲ្យចង់រួមដំណេក ។
៣-នៅសុខៗសម្ងំស្ងៀមធ្វើឲ្យគេយល់ច្រឡំ
បើសិនក្នុងអំឡុងពេលរួមភេទអ្នកបានសម្តែងកាយវិការណាមួយពុំគប្បីដូចជានៅសុខៗបែរជាសម្ងំបាត់មាត់ បាត់-ក ដោយសារអ្នកត្រូវទាំងអារម្មណ៍ ឬរៀបចំកាយវិការអ្វីមួយនាំឲ្យប៉ះពាល់អារម្មណ៍ដល់គេ ។ ក្នុងកាយវិការបែបនេះបុរសគេអាចគិតថាអ្នកកំពុងពុំត្រូវការផ្លូវភេទ ឬអស់អារម្មណ៍ហើយទើបធ្វើឲ្យគេពុំចង់រួមភេទបន្តទៀត ។
៤-ថើបច្រើនជ្រុលខ្លាំងពេក
ក្នុងខណៈពេលដែលកំពុងរួមភេទខួរក្បាលរបស់គេទទេស្អាត មិនមានបញ្ហាអ្វីត្រូវគិតនាំឲ្យស្មុគស្មាញច្រើន បើអំឡុងពេលនេះអ្នករវល់តែថើបដងខ្លួនរបស់គេច្រើនខ្លាំងពេក ពេលខ្លះនាំឲ្យរំខានហើយបញ្ហាផ្សេងៗដែលគេពុំបានគិតទុកចោលនោះក៏ផុស ក្នុងខួរក្បាលឡើងវិញ ។ អីចឹងហើយការថើបត្រូវធ្វើក្នុងកម្រិតល្មមសមរម្យមិនត្រូវច្រើនពេក ឬក៏តិចពេកផងដែរ ៕