ប្រទេសអាហ្វហ្គានីស្ថាន ៖ តាម Huffington Post ដែលនាំពាក្យប្រធានក្រុមវះកាត់ Ahmad Obad Mojadidi ស្ត្រីជាមាតាបានសំរាលកូនភ្លោះស្រី២នាក់ ហើយ “ក្បាលទី២” អាចជាគភ៌លូតលាស់មិនពេញលេញមួយ ។ Asree បានចូលមន្ទីរពេទ្យ នាប៉ែកបូព៌ាអាហ្វហ្គានីស្ថាន ឈ្មោះថា Jalalabad ជាមួយនឹង “ក្បាលសល់” ១ដុះជាប់នឹងប្រអប់ខួរ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ dailymail.co.uk ។
ការវះកាត់បានទទួលជោគជ័យ ហើយនេះ ជាការវះកាត់ដ៏ស្មុគស្មាញមួយ អាស្រ័យដោយបណ្តាសរសៃប្រសាទ និងសរសៃឈាមធំ សុទ្ធតែប្រទាក់ក្រឡាគ្នា រវាងក្បាលទាំង២ ។ ក្រុមគ្រួសារ បានអង្វករដល់បណ្តាវេជ្ជបណ្ឌិត ជួយសង្គ្រោះ ព្រោះទារិការូបនេះ ពុំអាចដេកបាន ដោយទើស “ក្បាលដុះសល់” ម្យ៉ាងទៀត វាបានទទួលការរើសអើងពីអ្នកជិតខាង ។
នេះជាការវះកាត់ដំបូង អនុវត្តដោយពុំយកកម្រៃ របស់ក្រុមវេជ្ជបណ្ឌិតអាហ្វហ្គានីស្ថាន ។ អាហ្វហ្គានីស្ថាន ជាប្រទេសមួយ ទើបងើបឡើង និងកំពុងប្រឈមជាមួយសង្គ្រាមភេរវកម្ម មិនឈប់ឈរ រ៉ាំរ៉ៃ អស់កាលច្រើនឆ្នាំ ៕