ព្យុះ​កំណាច​ហៃ​យ៉ាន​នៅ​ហ្វីលីពីន បន្សល់ទុក​ភាពឈឺចាប់​ចំពោះ​ប្រជាពលរដ្ឋ​យ៉ាង​ជូរចត់​

, , Leave a comment

​ប្រទេស​ហ្វីលីពីន ៖ មនុស្ស​រាប់ពាន់នាក់​ពីថ្ងៃ​ពុធ​បាន​ប្រជ្រៀត​គ្នា​និង​បាន​អង្វរ​សុំ​ឡើង​ជិះ​យន្តហោះ​ក៏​កម្រ​ដើម្បី​ចាក​ចេញពី​ក្រុង​ហ្វីលីពីន​មួយ ដែល​ត្រូវ​មហា​ព្យុះ​ទី​ហ្វុ​ង​មួយ​បំផ្លាញ ខណៈ​កំហឹង​ចំពោះ​ជំហាន​យឺតយ៉ាវ​ផ្តល់ជំនួយ​ទៅកាន់​តំបន់​មហន្តរាយ បានប្រែក្លាយ​ជាការ​សម្លាប់​មនុស្ស ។

phili (2)

ដំណឹង​នេះ​បាន​លេចឮ​មក​ថា មនុស្ស ៨ នាក់ បាន​គាប​គ្នា​រហូតដល់​ស្លាប់​ពីថ្ងៃ​អង្គារ នៅពេល​ហ្វូង​នៃ​អ្នក​នៅរស់​ដ៏​ច្រើន​សម្បើម​ពី​ព្យុះ​ហៃ​យ៉ាន ដែលជា​ព្យុះ​មាន​កម្លាំង​ខ្លាំង​មួយ​មិន​ធ្លាប់​មានបាន​សម្រុក​ទៅកាន់​ឃ្លាំង​អង្ករ​រដ្ឋាភិបាល​នៅក្នុង​ទីប្រជុំជន Alangalang ចម្ងាយ​១៧​គ​.​ម​.​ទីក្រុង​តា​ក្លូ​បាន ដែល​ខ្ទេចខ្ទាំ​នេះ​។​

phili (1)

​រយៈពេល​៥​ថ្ងៃ​បន្ទាប់ពី​ព្យុះ​ហៃ​យ៉ាន​បំផ្លិចបំផ្លាញ​សហគមន៍​ឆ្នេរសមុទ្រ ស្ថានការណ៍​នៅក្នុង​ទីក្រុង​តា​ក្លូ​បាន​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​ខណៈ​គ្រឿង​​ផ្គ​ត់​ផ្គ​ង់​​សំខាន់ៗ​ធ្លាក់់​ខ្វះខាត និង​ក្រុម​អ្នក​នៅរស់​ដែល​អស់សង្ឃឹម បាន​សម្រុក​ទៅ​ប្រ​-​ជ្រៀត​គ្នា​ឯ​ព្រលានយន្តហោះ​។ គ្រូពេទ្យ​ទាហានជើងទឹក អ្នកស្រី​វរសេនីយ៍ឯក Emily Chang បាន​ប្រាប់ AFP ថា គ្រប់ៗ​គ្នា​កំពុងតែ​ភ័យ​ស្លន់ស្លោ​។ អ្នកស្រី​បាន​បន្ថែមថា ពួកគេ​និយាយថា គ្មាន​អាហារ គ្មាន​ទឹក​។ ពួកគេ​ចង់​ចាក​ចេញពី​ទីនេះ​ដោយ​បន្ថែមថា ក្រុម​វេជ្ជបណ្ឌិត​នៅឯ​ព្រលានយន្តហោះ​ក៏បាន​អស់​ឱសថ រួមទាំង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ផងដែរ​។​

phili (3)

​អ្នកស្រី​បាន​ថ្លែងថា យើង​កំពុងតែ​ពិនិត្យ​ឲ្យ​អ្នក​គ្រប់គ្នា ប៉ុន្តែ​យើង​អាចធ្វើ​បាន​តិច​ណាស់​រហូត​ទាល់តែ​ការផ្គត់ផ្គង់​ឱសថ​ថែមទៀត​មកដល់ ។ អ​.​ស​.​ប​.​ប៉ាន់​ស្មានថា មនុស្ស​១​ម៉ឺន​នាក់​អាច​ស្លាប់​ក្នុង​ក្រុង​តា​ក្លូ​បាន​នៃ​កោះ​ឡី​តេ ជាទី​ដែល​រលក​សមុទ្រ​កម្ពស់​៥​ម៉ែត្រ បាន​កម្ទេច​អ្វីៗ​ស្ទើរតែ​ទាំងអស់​នៅ​ពីមុខ​វា ឲ្យ​រាប​ស្មើនឹង​ដី ខណៈ​វា​បា​នប​ក់បំ​ប៉ើង​អ្វីៗ​រាប់រយ​ម៉ែត្រ​នៅ​ទូទាំង​តំបន់​ទំនាប​។​

phili (4)

​ទោះយ៉ាងណា ប្រធានាធិបតី​ហ្វីលីពីន​លោក បេ​និក​ណូ អាគី ណូ បាន​ថ្លែង​ពី​រាត្រី​ថ្ងៃ​អង្គា​រថា លោក​ជឿថា អ្នក​ស្លាប់មាន​«​ចំនួន ច្រើនពេក​ហើយ​»​ដោយ​បន្ថែមថា ២៥០០​នាក់​គឺ​«​ជា​តួលេខ ដែល​យើង​កំពុងធ្វើការ​លើ​»​។​

phili (5)

​នៅឯ​ព្រលានយន្តហោះ​តា​ក្លូ​បាន ក្រុម​អ្នក​នៅរស់​អស់កម្លាំង និង​ស្រេកឃ្លាន​កំពុង​សម្រុកចូល​និង​ប្រជៀ​ត​គ្នា​ឡើង​ជិះ​យន្តហោះ​មួយ​ក្នុងចំណោម​ពីរ​បី​គ្រឿង​ដើម្បី​ចាកចេញ​ពី​ក្រុង​នេះ ជាទី​ដែល​សាកសព​ហើមរលួយ នៅតែ​នៅលើ​ផ្លូវ​នៅឡើយ​៕

     phili (6)

 

Leave a Reply

(*) Required, Your email will not be published