ប្រទេសចិន ៖ ទិវាសិចលើកទី១១ ធ្វើឡើងកាលពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៣នៅឯមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិ និងសន្និសីទក្រុងគ័ងចូវ ប្រទេសចិន បានទាក់ទាញមនុស្សយ៉ាងច្រើនកុះករចូលទស្សនា ។ ប្រធានបទសម្រាប់ទិវាសិចឆ្នាំនេះគឺ សុខភាពផ្លូវភេទជាសុភមង្គលគ្រួសារ ។ ចំណែកបញ្ហាផ្សេងៗទៀតរបស់កម្មវិធីខាងលើក៏បានផ្តោតទៅលើស្ថានភាពរបស់ក្រុមមនុស្សដែលចូលចិត្តប្រើវិធីសម្រេចកាមដោយខ្លួនឯងតាមក្បួនខ្នាតចិត្តសាស្ត្រ និងអនាម័យផងដែរដោយគោលដៅសំខាន់និយាយពី ការបង្កើនសីលធម៌លើផ្នែកផ្លូវភេទ និងការជំរុញឲ្យមានសុវត្ថិភាពសិច។
កាលពីឆ្នាំ២០០៩រដ្ឋាភិបាលចិនបានបើកឱកាសទូលាយសម្រាប់សិទ្ធិពលរដ្ឋដែលចង់វះកាត់ដូរភេទដោយលក្ខខណ្ឌនេះគឺជាការផ្លាស់ប្តូរនូវឥរិយាបថដ៏ធំមួយរបស់ចិនចំពោះសហ-គមន៍ក្រុមមនុស្សភេទទីបីហៅកាត់ថា LGBT។ ឆ្នាំនេះទិវាសិចមានវត្តមានក្រុមស្ត្រីបង្ហាញម៉ូដដ៏សិចស៊ី រូបភាពអាក្រាតកាយ ការដាក់តាំងឧបករណ៍ជំនួួយផ្លូវភេទដូចជាលិង្គសិប្បនិម្មិត តុក្កតាជ័រសម្រាប់រួមភេទ និងយោនីសិប្បនិម្មិត ជាដើម បើទោះជាប្រទេសចិនមិនអនុញ្ញាតឲ្យមានការបើកសេវាកម្មក្លិបរាំស្រាតស្របច្បាប់ ឬក្លិបរាត្រីបែបប្រើរូបអាសអាភាសក៏ដោយ។ សិទ្ធិផ្តាច់មុខលើចរាចរណ៍លក់រឿងកុនកូនជ្រូក ឬរឿងសិចនិងការផលិតភាពយន្តកូនជ្រូកនៅតែជាបញ្ហាខុសច្បាប់ ទោះជាប្រទេសនេះមានហាងលក់ឧបករណ៍សិច និងវីដេអូអាសអាភាសគ្រប់ទិសទីក្ដី។
សូមរម្លឹកផងដែរថា ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជាប់ៗគ្នា១០ឆ្នាំមកហើយៗ ព្រឹត្តិការណ៍វប្បធម៌សិចនេះផងដែរ ក៏បានក្លាយជាឆាកសម្តែងដ៏ក្តៅសាច់ នៅក្នុងទីក្រុង ។ ប៉ុន្តែ ពិព័រណ៍ដែលត្រូវបានសន្មត់ធ្វើឡើង ដើម្បីអប់រំសិចនេះ បែរជាកំពុងធ្វើឲ្យអាប់ឱនទៅវិញ ។ ជាក់ស្តែង ពិព័រណ៌ថ្មីនេះតែម្តង បានធ្វើឲ្យទស្សនិកជនលាន់មាត់ថា វាមិនមានជាពិព័រណ៌អប់រំសិចទេ តែវាហាក់ដូចជាពិព័រណ៌ផ្សព្វផ្សាយខោអាវទ្រនាប់ប៉ុណ្ណោះឯង ។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ និងហួសចិត្តបំផុតនោះ គឺពួកតារាម៉ូឌែលស្រី២-៣នាក់ បានស្លៀកខោទ្រនាប់កំបិតរហូតលេចចេញ “ស្មៅខ្ចី” ធ្វើឲ្យពួកបុរសៗវ័យពាក់កណ្តាលអាយុ ស្រឡាំងកាំង និង “ទុក” កាមេរ៉ាផ្តុំសិន ដើម្បី “ពិនិត្យ” ឲ្យបានច្បាស់ជាងតែម្តង ៕