សមត្ថកិច្ច​ចាប់ឃុំខ្លួន​បុរស​ចិត្ត​តិរច្ឆាន ពីបទ​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​អាយុ ៧ ឆ្នាំ​បានសម្រេច​

, , Leave a comment

​ខេត្តកណ្តាល ៖ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់​ដែល​ត្រូវជា​ឪពុកចុង ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី​របស់ខ្លួន​អាយុ ៧ ឆ្នាំ​ម្នាក់​បានសម្រេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី ១៣ វិច្ឆិកា ២០១៣ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​កុមារី​រងគ្រោះ​។​

 

​បុរស​ចិត្ត​តិរច្ឆាន​ម្នាក់នេះ​មាន ឈ្មោះ​ម៉ៅ ម៉ាញ អាយុ​៣២​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ព្រំ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

 

​យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​កុមារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា ២០១៣ កន្លងមក ក្មេងស្រី​រងគ្រោះ​នៅផ្ទះ​តែម្នាក់ឯង រីឯ​ម្តាយ​បាន​ចេញពីផ្ទះ​ទៅ​ទិញ​ម្ហូប​នៅ​ផ្សា​របឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ។ ក្នុងពេលនោះ​ជនសង្ស័យ​ដែលជា​ឪពុកចុង​បាន​ហៅ​ក្មេងស្រី​ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ឱ្យមក​ក​បន្ទប់​ចង្ក្រាន​បាយ​ពេលនោះ​ក្មេងស្រី​ក៏បាន​ទៅតាម ហើយក៏​ធ្វើ​សកម្មភាព​រំលោភ​តែម្តង ។​

13-11-2013

​ក្រោយពេល​ជនសង្ស័យ​ចាប់រំលោភ​ហើយ​បាន​គំរាម​ក្មេងស្រី​រងគ្រោះ​ថា បើ​នាង​ឯង​ហ៊ាន​និយាយប្រាប់​គេ អញ​នឹង​សម្លាប់​នាង​ឯង​ចោល ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​ចំណាត់​ការបន្ត​៕

 

Leave a Reply

(*) Required, Your email will not be published