ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម បណ្តាលមកពីគោយន្តកន្ត្រៃកិនចំក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។ ។ ហេតុការណ៍នេះបង្កឱ្យភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាចថ្ងៃទី១២ វិច្ឆិកា ២០១៣ ស្ថិតនៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ក្មេងស្រីរងគ្រោះឈ្មោះ កា ស្រីជិញ អាយុ៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ក្មេងស្រីរងគ្រោះបានដឹកទឹក លុះពេលត្រឡប់មកវិញដល់កន្លែងកើតហេតុដោយសារផ្លូវរលាក់ពិបាកធ្វើដំណើរ ក៏គោយន្តនោះបានផ្អៀងធ្លាក់ហើយក៏ធ្លាក់ត្រូវកង់គោយន្តកិនចំក្បាលស្លាប់ភ្លាមៗមួយរំពេច។ សាកសពក្មេងស្រីត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕