ចោរឆក់​ដ៏​ជំនាញ តែ​ខ្វះ​ជំនាញមើល​ភូមិសាស្ត្រ​​ ចេញ​ឆក់​ ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រុម​ជំនាញ​ឆក់​ពីរ​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២ ដេញ​ព័ទ្ធ​ចាប់បាន​ភ្លាមៗ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ដែល​កំពុង​ជិះ ម៉ូតូ​តា​ម​ផ្លូ​វ​បានសម្រេច​ហើយ​ព្យាយាម​គេចខ្លួន ។ ហេតុការណ៍​ដេញចាប់​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង​៧ និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៣ វិច្ឆិកា ២០១៣ នៅ​ចំណុច​ភូមិ​១០ ក្រុម​៤៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។​

 

​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​សុ សល អាយុ​២១​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ និង​ម្នាក់ទៀត​ឈ្មោះ​កង វី​រី​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​-​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយគ្រឿង​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BK៨៧១៥ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៩០​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជនសង្ស័យ​ទាំង​២​នាក់​បានធ្វើ​សកម្ម ភាព​ឆក់យក​កាបូប​លុយ​ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្គូ​ពីមួយ​គ្រឿង​បាន សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២​ព័ទ្ធចាប់ បានតែ​ម្តង​។​

13-11-2013

​ជនសង្ស័យ​ទាំង​ ២ ​នាក់​ត្រូវបាន​សមត្ថកិច្ច​បាន​នាំខ្លួន​មក​សាកសួរ​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​២ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខ​ណ្ឌ​ចំ​កា​រ​មន​៕

 

Leave a Reply

(*) Required, Your email will not be published