កម្មករ​រោងចក្រ​កាត់ដេរ​យីហោ អា​លីម ធ្វើ​កូដកម្ម​បិទផ្លូវ​វ៉េងស្រេង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កម្មករ​រោងចក្រ​កាត់ដេរ យីហោ អា​លីម ប្រមាណ​ជាង​៦០០​នាក់ បាន​ឈរ​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​បិទផ្លូវ​ចោមចៅ (​ផ្លូវ​វ៉េងស្រេង​) ដោយមាន​ដាក់​ធុងបាស់​រាំ​កណ្តាលផ្លូវ និង​បង្កឱ្យមាន​ការកកស្ទះ​ចរាចរ​ណែនណាន់តាន់តាប់ កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា ២០១៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រយោជន៍​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ។​

13-11-2013 (1)

​សូមបញ្ជាក់ថា កម្មករ​រោងចក្រ​អា​លីម បាននាំគ្នា​ធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ​មកហើយ ដោយ​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​៨​ចំណុច ក្នុងនោះ​ចំណុច​សំខាន់​មាន​២​គឺ ១-​ដក​តំណាង​រដ្ឋបាល និង​២-​ដក​ប្រធាន​ហិរញ្ញវត្ថុ​ជនជាតិ​កូរ៉េ ៕

 13-11-2013

 

Leave a Reply

(*) Required, Your email will not be published