បន្ទាប់ពី​អាជ្ញាធរ​ឆ្លើយ​ដោះសា​យក​រួច​រៀងខ្លួន​មក ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ១៩ គ្រួសារ​ដែល​រស់​នៅលើ​វិវាទ​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន អំពាវនាវ​ដល់​ប្រមុខ​ថ្នាក់​នាំ​ឲ្យ​ជួយ​ដោះស្រាយ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ កាល​ព្រឹក​ថ្ងៃទី​១២​ខែវិច្ឆិការ ឆ្នាំ​២០១៣​ប្រជាពលរដ្ឋ​ប្រមាណ ១៩ គ្រួសារ​ដែល​រស់នៅ​លើដី​ចំណីផ្លូវ​ទំនប់​ក​៥ ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែតក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​លើកគ្នា​តវ៉ា​នៅមុខ​ផ្ទះ​របស់ខ្លួន​ពី​បញ្ហា​របស់​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន របស់លោក​ឧកញ៉ា កុក អាន បានធ្វើ​របង​បិតផ្លូវ​ពីមុខ​ផ្ទះ​របស់​ពួកគាត់​មិន​ឲ្យ​ចេញ​-​ចូល​។​

13-11-2013 

​តាម​ការបំភ្លឺ​ពី​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​១៩​គ្រួសារ​នោះបាន​ឲ្យ​ដឹងថា ជុំវិញ​បញ្ហា​ទាំងអស់នេះ​ពួកគាត់​បាននាំគ្នា​ផ្តិតមេដៃ​ដាក់ជូនទៅ​មេភូមិ និង​សាលាក្រុង​ប៉ោយប៉ែត​ម្តង​រួចមកហើយ ។​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ក្រុង​ទាំង​នោះបាន​ប្រាប់​ពួកគាត់​ឲ្យ​យក​លិខិត​ទាំងនោះ​ទៅ​ដាក់​នៅ​សាលា​ភូមិ ជា​អ្នកដោះស្រាយ​ជាមុនសិន​។ ប្រជាពលរដ្ឋ​បាន​បន្តថា ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើនេះ​អាជ្ញាធរ​ហាក់​មាន​ចេតនា​រុញ​ដាក់គ្នា ដោយ​មិន​ចង់រក​ដំណោះស្រាយ​ណាមួយ​ជូន​ពួកគាត់​នោះទេ​ឬ​?​ដោយ​ខាង​មេភូមិ​នោះបាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ​ថា រឿងនេះ​ហួស​ពី​សម​ត្ថិ​ភាព​របស់គាត់​ជា​ភូមិ​ដែល​ត្រូវ​ដោះស្រាយ​ពីព្រោះ​ខាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន​នេះ​គេ​មានអំណាច​ខ្លាំងណាស់​។ ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​សាលាក្រុង​ប៉ោយប៉ែត ជួយ​រក​ដំណោះស្រាយ​ចុះ​។​

 

​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ថា រាល់​បញ្ហា​ទាំងអស់នោះ​លោក​បានដឹង​ហើយ តែដោយសារ​តែ​នាពេល​កន្លងមក​ខាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន របស់លោក​ឧកញ៉ា កុក អាន បាន​ជូនដំណឹង​មកដល់​សាលាក្រុង​ថា មាន​ប្រជាពលរដ្ឋ​នាំគ្នា​មក​ធ្វើ​ខ្ទម​ស្នាក់នៅ​លើដី​ចំណី​មាត់​ស្រះ​ទឹកជា​កម្ម​សិទ្ឋិ​របស់​ក្រុមហ៊ុន ត្រង់ចំណុច​លើដី​ចំណីផ្លូវ​ទំនប់ ក​៥​នេះ ហើយ​បន្ទាប់​ខាង​អាជ្ញាធរ​ក្រុង​បានចេញ​លិខិត​ហាមឃាត់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់នោះ​មិន​ឲ្យ​ទៅ​ចាប់ដី​សាងសង់​លំនៅដ្ឋាន​របៀប​អនាធិបតេយ្យ​បន្ថែម​ទៀតឡើយ​។​
​លោក​អភិបាលក្រុង​បាន​បញ្ជាក់ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចំណុច​នោះ​មាន​មួយចំនួន​ជា​ពលរដ្ឋ​ដែលមាន​ដី​រស់នៅក្នុង​ប្លុក​ប្រជាពលរដ្ឋ ២១៨ គ្រួសារ​ដែលមាន​វិវាទ​កន្ល​មក​ដែល​ត្រូវបាន​អាជ្ញាធរ​ដោះស្រាយ កន្លងមក​រួចហើយ ។  

13-11-2013 (1)

​ទីបំផុត​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​អំពាវនាវ​ដល់​ប្រមុខ​ថ្នាក់​នាំ​មេត្តា​ចាត់វិធានការ​ណាមួយ​ជួយ​សម្រួល​ដល់​ពួកគាត់​ផង​កុំ​ឲ្យ​អ្នកមាន​លុយ និង​អ្នកមានអំណាច ធ្វើបាប​ពួកគាត់​តាមតែ​អំពើ​ចិត្ត​បែបនេះ​តទៅទៀត ប្រសិនជា​ខាង​ក្រុមហ៊ុន​ចង់​ត្រូវការ​កន្លែង​នេះ​ត្រូវតែមាន​ការសម្របសម្រួល​ដោយ​ជា​ថ្នូរ​ត្រឹមត្រូវ ទើប​ពួកគាត់​ចេញពី​កន្លែង​នេះ​៕

 

Leave a Reply

(*) Required, Your email will not be published