អភិបាលខេត្ត​បន្ទាយមានជ័យ លោក ទ្រី ណារិន ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់បាត់​បង់ជីវិត​ក្នុង​ខេត្តបាត់ដំបង​

, , Leave a comment

​ខេត្តបាត់ដំបង ​៖ អភិបាលខេត្ត​បន្ទាយមានជ័យ លោក ទ្រី ណារិន បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង ជិត​៥​ទៀបភ្លឺ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង ខណៈ​លោក និង​អ្នកបើករថយន្ត​កំពុង​ធ្វើ ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​បំពេញការងារ ។​

 

​មេបញ្ជាការ​អាវុធហត្ថ​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ោ វណ្ណៈ បាន​ប្រាប់​ឲ្យ​ថា នៅវេលា​ម៉ោង​កើតហេតុ ខាងលើនេះ លោក ទ្រី ណារិន រួមជាមួយ​អ្នកបើក រថយន្ត​របស់លោក បានធ្វើ​ដំណើរ​ចេញពី ខេត្តបន្ទាយមានជ័យ ទៅ​រាជធានី​ភ្នំពេញ ដើម្បី​បំពេញការងារ លុះ​ធ្វើដំណើរ​ដល់ ស្រុក​មោងឫស្សី ក្នុងភូមិ​មោងឫស្សី ស្រាប់តែ​ជួប គ្រោះថ្នាក់​ចរាចរណ៍ បុក​រថយន្ត​ធំ​ពីក្រោយ។​

 

​បើតាម​លោក ប៉ោ វណ្ណៈ មុនពេល​កើតហេតុ អ្នកបើកបរ បាន​ប្រជែង​រថយន្ត​ធំ មួយគ្រឿង ដែល​មិន​ស្គាល់​ម៉ាក​ច្បាស់ តែ​ប្រជែង​មិន​ផុត ដោយ​ចាំង​ភ្លើង មកពី​ខាងមុខ រួចហើយ​បាន​កាច់ចង្កូត ចូលមក​វិញ បណ្តាល​ឲ្យ​បុក រថយន្ត​ធំ​ពីក្រោយ ធ្វើ​ឲ្យ​លោក ទ្រី ណារិន ស្លាប់​ភ្លាមៗ តែម្តង ខណៈ​អ្នកបើករថយន្ត របស់លោក បាន​រួច​ផុតពី​គ្រោះថ្នាក់ ចរាចរណ៍​នេះ​។ ក្រោយ​កើតហេតុ រថយន្ត​ធំ បាន​បើក​ទៅ​បាត់ ខណៈ​រថយន្ត​របស់លោក​អភិបាលខេត្ត ទ្រី ណារិន រង​នូវ​ការ​ខូ​ត​ខាត​ស្ទើ​តែ ទាំងស្រុង​។​

13-11-2013

បច្ចុប្បន្ន សព​លោក ទ្រី ណារិន ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​ចាត់ចែង​ប្រគល់​ឲ្យ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី យ៉ាង​អាឡោះអាល័យ​ជាទីបំផុត​៕

 

Leave a Reply

(*) Required, Your email will not be published