សហរដ្ឋអាមេរិក ៖ ភ្ញៀវទេសចរ ៨០៥ នាក់បានដោះសម្លៀកបំពាក់របស់ពួកគេ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Haulover Beach នៅរដ្ឋផ្លរីដា ដើម្បីបំបែកកំណត់ត្រា ងូតទឹកក្នុង ស្ថានភាពអាក្រាត ។ យោងតាមគេហទំព័រ Miami Herald បាននិយយាថា ព្រឹត្តិការណ៍នេះទទួលបានការទាក់ទាញពីមនុស្សចូលរួមជាង ៨០៥ នាក់ ដែលមានសឹងគ្រប់វ័យ ។ កំណត់ត្រាចាស់ងូតទឹកនៅឆ្នេរសមុទ្រក្នុងស្ថានភាពអក្រាតបានធ្វើឡើងនៅក្នុងឆ្នាំនេះកាលពីខែកក្កដា នៅ Playazo beach ក្នុងប្រទេសអេស្ប៉ាញ ដោយមានអ្នកចូលរួបតែ ៧២៩ នាក់តែប៉ុណ្ណោះ ហើយ New Zealand ៥០៦ នាក់ ។
បច្ចុប្បន្ននេះដែរកំណត់ត្រាពិភពលោក Guinness World បានសម្រេចចិត្តនឹងវាយតម្លៃជាមួយនឹងប្រជាជនអាមេរិកសម្រាប់លទ្ធផលនៅពេលខាងមុខ ដោយសារតែមានភាពខុសប្រក្រតីបន្តិច ក្នុងការប្រមូលផ្តុំឲ្យមនុស្សងូតទឹកស្រាតនេះ។ ព្រឹត្តិការណ៍ស្រដៀងគ្នាដែលធ្វើឡើងកាលពីឆ្នាំ ២០០៩ ដោយមានមនុស្សចូលរួម ៨៧៩ នាក់ តែអ្នកចូលរួមមិនបានបំពេញលក្ខណឲ្យបានត្រឹមត្រូវនោះទេដែលធ្វើឲ្យកំណត់ត្រាពិភពលោកមិនបានទទួលស្គាល់នោះទេ។
ទន្ទឹមគ្នានេះដែរការបរាជ័យបំបែកកំណត់ត្រានៅអាមេរិក កាលពីខែកក្កដាកន្លងទៅនេះ ដោយសារតែលក្ខណៈធម្មជាតិមិនអំណោយផល។ ម្យ៉ាងវិញទៀតការបរាជ័យនេះដែរ ដោយសារតែការដាក់លេខសម្គាល់ដែលខុសពីច្បាប់របស់កំណត់ត្រាពិភពលោក ព្រោះថា កំណត់ត្រាមានភ្នាក់ងាររបស់ខ្លួនចាំរាប់។ តែទោះជាយ៉ាងណាជាមួយនឹងទឹកសមុទ្រពណ៌ខៀវ នៅ Haulover Beach បានធ្វើឲ្យភ្ញៀវទេសចរជាច្រើនចាប់អារម្មណ៍ ៕