ប្រទេសចិន ៖ ថ្មីៗនេះ វីដេអូឃ្លីប១ ចាប់បានទិដ្ឋភាពដ៏ឃោរឃៅរបស់អ្នកគ្រូម្នាក់ ដែលបានកំពុងប្រើហិង្សាមកកូនសិស្សរបស់ខ្លួន នៅក្នុងថ្នាក់រៀនមេត្តេយ្យសាលាមួយ ស្ថិតក្នុងទីក្រុងTaiyuan ខេត្ត Shanxi ភាគខាងជើងនៃប្រទេសចិន ដែលហេតុការណ៍មួយធ្វើឲ្យបណ្តាប្រិយមិត្តអ៊ីនធើរណេតមានការក្តៅក្រហាយខឹងសម្បារយ៉ាងខ្លាំងបំផុត។
កុមារីរូបនោះ ត្រូវបានគេដឹងថាមានអាយុ ៥ ឆ្នាំ ត្រូវបានវាយដុំដោយអ្នកគ្រូរបស់នាងដែលមានចរិតព្រៃផ្សែម្នាក់ ដោយសារនាងតូចខកខានក្នុងការដោះស្រាយបញ្ហាចំណោទលេខ។
យោងតាមខ្សែវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា អ្នកគ្រូរូបនោះ បានប្រើហិង្សាយ៉ាងញឹកញាប់បំផុតមួយ ដោយបានទះកំភ្លៀងកុមារីរងគ្រោះរាប់សិបដង ក្នុងរយៈពេល ១០ នាទីប៉ុណ្ណោះ។
លើសពីនេះទៅទៀតនោះ អ្នកគ្រូរូបនេះ ត្រូវបានរកឃើញថា បានប្រើហិង្សាទៅលើកុមារដទៃទៀតផងដែរ។ ឪពុកកុមារីរូបនោះ បាននិយាយថា កូនស្រីរបស់គាត់បានវិលត្រឡប់មកផ្ទះវិញ ជាមួយមុខមាត់ហើមពោរ និងមានស្នាមក្រហមជាំជាច្រើនកន្លែងតែម្តង។
បណ្តាអ្នកអ៊ីនធើរណេតបាននិយាយថា ករណីនេះ គឺវាបានជ្រុលហួសពីក្រមសីលធម៌របស់គ្រូបង្រៀនហើយៗ អ្នកគ្រប់សាលារៀន គួរចាត់វិធានការយ៉ាងណាឲ្យបានល្អប្រសើរឡើងវិញ ចំពោះដាក់វិន័យដល់កូនសិស្សបែបនេះ៕