ប្រទេសឥណ្ឌា ៖ បុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Vijay Singh កើតមកចម្លែកខុសគេដោយមានម្រាមដៃ ១២ និង ម្រាមជើងក៏ ១២ និងសូម្បីនិយាយយ៉ាងញាប់ជាង ១០០ ពាក្យ ក្នុង១នាទីផងនោះ ។ បច្ចុប្បន្ន គាត់កំពុងមានគំរោងធ្វើដំណើរទៅកាន់អង់គ្លេស បន្ទាប់ពីគាត់បានបរាជ័យក្នុងទទួលយកការងារវាយអត្ថបទមួយ ថ្វីបើគាត់បានដាក់ពាក្យសុំចូលធ្វើការ ៥០ លើកក្តី ។ នេះបើយោងតាមគេហទំព័រ metro.co.uk ដែលបានចុះផ្សាយកាលពីម្សិលមិញ។
បុរសអភ័ព្វវ័យ ៤៨ ឆ្នាំរូបនោះ មានស្រុកកំណើតនៅ Agra ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា បាននិយាយថា ពួកគេចង់បានតែស្ត្រីដែលរូបសម្បត្តិល្អស្អាត មិនចង់បានបុរសណាដែលមានម្រាមដៃ ១២ ទេ ។
មនុស្សដែលទទួលរងមានពហុអង្គុលីជាច្រើននាក់ ត្រូវបានឃើញមានសំណាងនៅក្នុងប្រទេសឥណ្ឌាជាមួយលោក Singh ពិតជាមានសំណាងពិសេសណាស់ ខណៈគាត់អាចប្រើប្រាស់ម្រាមដៃទាំងអស់នៅគ្រប់ទីតាំង ដែលអ្នករងទុក្ខភាគច្រើននៃលក្ខខណ្ឌចម្លែកនេះ មិនអាចធ្វើបាន ។
ប៉ុន្តែ ថ្វីបើអំណោយទាននេះ ដែលធ្វើឲ្យគាត់អះអាងខ្លួនថា អាច “បន្លឺស្នូរ” នៅលើកុំព្យូទ័រក៏ដោយ តែគាត់នៅមិនទាន់អាចធានានឹងមានការងារធ្វើនឹងគេនោះដែរ ហើយឥឡូវ គាត់ចង់ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស នៅក្នុងក្តីសង្ឃឹមថា នៅទីនោះ មានអ្វីៗសម្រាប់ជីវិតថ្មីរបស់គាត់ ៕