ប្រទេសចិន ៖ ទោះបីជាការសិក្សាខ្ពង់ខ្ពស់ ក៏ពិបាករកការងារធ្វើដែរ នាពេលបច្ចុប្បន្នព្រោះទីផ្សារការងារតូចចង្អៀត ទើបធ្វើឲ្យនារីនាយុគសម័យនេះបានបង្ខំចិត្ត ឈានចាប់យកអាជីពថែមទាំងគួបផ្សំជាមួយនឹងរូបសម្រស់ផងដែរ ។ ភាពសិចស៊ី និងស៊ីវីល័យជាកត្តាមួយដែលជំរុញឲ្យសុភាពនារីអាចស្វែងរកការងារដ៏ប្រសើរបំផុត ។ យោងតាមគេហទំព័រ camcuoi.com នៃប្រទេសឲ្យដឹងថា និស្សិតស្រីម្នាក់ដែលបានកំពុងសិក្សាបានក្លាយជាលេខាម្នាក់នៅមហាវិទ្យាល័យមួយក្នុង Guangzhou បាននិយាយថា ដោយសារតែទីផ្សារការងារប្រកួតប្រជែងដ៏ច្រើនលើសលុបនៅប្រទេសចិនសម័យបច្ចុប្បន្ននេះ បានធ្វើបង្ខិតបង្ខំនាងឲ្យធ្វើការវះកាត់បង្កើនដើមទ្រូងយ៉ាងដូច្នេះ។
នាង Xiao Mei ដែលបច្ចុប្បន្ននេះ គឺជានិស្សិតជាន់ខ្ពស់ម្នាក់បានធ្វើសន្និសីទកាសែតដែលបង្ហាញឲ្យឃើញក្នុងលក្ខណៈប្រើគ្រឿងក្លែងបន្លំដ៏ គួរអាម៉ាសមួយ ដើម្បីប្រាប់ដល់អ្នកសារព័ត៌មានឲ្យបានជ្រាបថា កាលពីពេលកន្លងមកនាងត្រូវបានច្រានចោលនៅក្នុងមុខតំណែងជាច្រើន ក្នុងចំណោមបេក្ខនារីដែលទាក់ទាញជាច្រើននាក់ ថ្វីបើនាងមានកំណត់ហេតុនៃពិន្ទុសិក្សាខ្ពស់យ៉ាងណាក៏ដោយ។
នាង Xiao Mei បាននិយាយថា នាងបានខ្ចីប្រាក់ពីគ្រួសារមួយ និងមិត្តភក្តិបានចំនួន ៣០ ពាន់យ៉ន់ (៤,៨២០ ដុល្លារ) ដើម្បីយកមកបង់ថ្លៃនៃការវះកាត់នេះទើបទទួលបានជោគជ័យជាមួយមុខតំណែងការងារដូចខាងលើនេះ ៕
រូបភាពបន្ថែម