អ៊ីរ៉ង់ និង​ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែ​រ​អន្តរជាតិ បើក​កិច្ចចរចា​រួមគ្នា​

, , Leave a comment

​ប្រទេស​អ៊ីរ៉ង់ ៖ ប្រធាន​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​លោក យូគី​យ៉ា អា​ម៉ា​ណូ បាន​ជួប​ប្រមុខ​អង្គការ​ថាមពលនុយក្លេអ៊ែ​រ​របស់​អ៊ីរ៉ង់ លោក​អា​លី អេក​បា សា​ឡេ​ហ៊ី នៅ​រដ្ឋធានី​តេ​អេ​រ៉ង់ ដោយ​សម្រេចបាន​នូវ​ការព្រមព្រៀង​គ្នា​មួយ​ក្នុងនោះ​ពួកលោក​បញ្ជាក់​រួមគ្នា​ថា អ៊ីរ៉ង់​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ត្រួតពិនិត្យ​នៃ​IAEA​ចុះ​ទៅដល់​រោងចក្រ នុយក្លេអ៊ែរ​មួយកន្លែង ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ីរ៉ង់ ខណៈដែល​រោងចក្រ​មួយ​កំពុង​ស្ថិតក្រោម​ដំណើរការ​សាងសង់​។ កិច្ច​ព្រៀម​ព្រៀង​នេះ​នឹងត្រូវ​អនុវត្តន៍ នៅ​រយៈពេល​ជាង​បី​ខែ​ទៀត​។ នេះ​បើ​យោងតាម​គេហទំព័រ usatoday.com

​ប្រទេស​អ៊ីរ៉ង់​និង​ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែ​រ​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​IAEA​បានចេញ​សេចក្តី​ថ្លែង​ការរួម​គ្នា​ថា ភាគី​ទាំង​ពីរបាន​ឈាន​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​គ្នា​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​សំខាន់​នានា ទាក់ទង​នឹង​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​ ​បណ្តា​ប្រទេស​លោ​ក​ខាងលិច​នៅតែ​បន្ត​សង្ស័យថា អ៊ីរ៉ង់​លួច​ផលិត​អាវុធ​ប្រល័យ​លោក តែ​អ៊ីរ៉ង់​បន្ត​អះអាងថា កម្មវិធី​នុយក្លេអ៊ែរ​នេះ​គឺ​ក្នុង​គោលដៅ​សន្តិភាព​ប៉ុណ្ណោះ ពោ​ល​គឺ​ដើម្បី​ថាមពលនុយក្លេអ៊ែរ​។​

IRAN-NUCLEAR-POLITICS-IAEA

​លោក អា​ម៉ា​ណូ បានប្រកាស​ស្វាគមន៍​ចំពោះ​ឥរិយាបថ​របស់​អ៊ីរ៉ង់ ដោយ​លោក​ចាត់ទុកថា អ៊ីរ៉ង់​មានបំណង​ដោះស្រាយ​បញ្ហា​ជាប់គាំង​នេះ​។ យ៉ាងណាក៏ដោយ ថ្មីៗ​កន្លងទៅនេះ អាមេរិក​បានប្រកាស​ជំហរ​របស់ខ្លួន​ជាថ្មី ស្តីពី​ការមិនទុកចិត្ត​ដល់​អ៊ីរ៉ង់​៕

 

 

 

Leave a Reply

(*) Required, Your email will not be published