ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​អ្នកផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដ៏​ច្រើន​បំផុត​ដល់​ពួក​តា​លី​បង់​

, , Leave a comment

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ​លោក ណា​ស៊ី​រូត​ឌី​ន ហា​កា​នី ត្រូវបាន​ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​ពីរ​នាក់​បាញ់សម្លាប់ ខណៈដែល​រូបគេ​បាន​ចេញពី​រថយន្ត នៅ​តំបន់​ជាយក្រុង​នៃ​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាត​។ហា​កា​នី​ត្រូវបាន​គេ​ដឹងថា​ជា​មន្ត្រីជាន់ខ្ពស់​នៃ​ពួក​តា​លី​បង់ ហើយក៏​ជា​កូនប្រុស​របស់​ស្ថាបនិក​នៃ​ក្រុម​នេះដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ aljazeera.com ។​

13-11-213

​ជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នកផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដ៏​ច្រើន​បំផុត​ដល់​ពួក​សកម្មប្រយុទ្ធ​តា​លី បង់​នោះ ត្រូវបាន​គេ​ស​បាញ់សម្លាប់ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ម្សិលមិញ​។​ ​ខណៈដែល​ការវាយប្រហារ​ភេ​វរ​កម្ម​នៅតែ​បន្ត​ក្នុងពេល​រដ្ឋាភិបាល​អា​ហ្វ ហ្គា​នី​ស្ថាន​ស្វែងរក​ការចរចា​សន្តិភាព​ជាមួយ​ពួក​តា​លី​បង់​នោះ ពួក​អ្នក​អង្កេត​ការ​បាន​និយាយថា ការស្លាប់​របស់​ហា​កា​នី​ប្រហែលជា​ធ្វើ​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ ត្រូវ​ចុះថមថយ​៕

 

Leave a Reply

(*) Required, Your email will not be published