ឪពុក​ចិត្តអប្រីយ៍ ប្រហារ​កូនស្រី​អាយុ ៣ ខែ​

, , Leave a comment

ខេត្ត​​ព្រះសីហនុ ៖ ទារិកា​អាយុ​ជិត​៣​ខែ​ម្នាក់​ត្រូវបាន​ឪពុក​ចិត្ត​ព្រៃផ្សៃ​ចាប់ជើង​បោក ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​បណ្តាល​ឲ្យ​បាក់ក និង​បែក​ថ្លើម​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ​ប​ន្ទា​ប់​ពី រូបគេ​មាន​ជម្លោះ​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ​ផ្តើមឡើង​ពីរ​រឿង​បោកគក់ ខោអាវ​នោះ​។ ហេតុការណ៍​មនុស្សឃាត​ដោយ​ចេតនា​នេះ​បាន​កើតមានឡើង​កាលពី​ម៉ោង​៨​និង ៣០​នាទី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្រុមទី​៣​ភូមិ​ព្រៃនប់​១ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

 

​ប៉ូលិស បាន​និយាយថា ឪពុក​ចិត្ត​ភ្លើង​មានឈ្មោះ ជាង មាឃ ហៅ​ចាន់ អាយុ​២៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជួន ធា អាយុ​២៦​ឆ្នាំ ចំណែក​ទារិកា​ដែល​រងគ្រោះ​រហូតដល់​ស្លា​ប់​មានឈ្មោះ ជាង នី​កា ភេទ​ស្រី អាយុ​២​ខែ​១០​ថ្ងៃ​មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។ ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀតថា យោងតាម​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​រូបគាត់​ជា មួយ​នឹង​ប្តី​បាន​ដេក​លេង​លើ​គ្រែ​ជាមួយគ្នា​ជាមួយនិង​កូនស្រី​ហើយ​បាន ជជែក​គ្នា​ពី​រឿង​បោកគក់​ខោអាវ​ដោយ​ដំបូង​និយាយ​ដោយ​ប្រើពាក្យ​អូន​បង​ជា ធម្មតា​លុះ​ជជែក​គ្នា​យូរ​ទៅៗ​កើតចេញ​ជា​ជម្លោះ​ប្រកែក​គ្នា​ឡើង​តឹង​សរសៃ ក​ឈប់​ប្រើពាក្យ​អូន​បង​ចាប់ផ្តើម​ស្រែកជេរ​គ្នា​ប្រើពាក្យ​អាមឹង​ក៏ កើតជា​ជម្លោះ​រីក​ធំ​ទៅៗ ពេលនោះ​ស្រាប់តែ​ឪពុក​ចិត្ត​យក្ស​ស្ទុះ​មក​ចាប់ជើង​កូន​បោក​ផ្ទប់​ទៅនឹង ជញ្ជាំង​ផ្ទះ​បណ្ដាល​ឲ្យ​បាក់ក និង​បែក​ថ្លើម​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

12-11-2013

​ប៉ូលិស បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​កើតហេតុ​ជនបង្ក​មនុស្សឃាត​ខាងលើនេះ​បាន​រត់​គេចខ្លួនបាត់ ស្រមោល​ភ្លាម​ដែរ​។ ពេលនេះ​ជនសង្ស័យ​ប៉ូលិស​ស្រុក​កំពុងតែ​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យកមក ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​៕​

 

Leave a Reply

(*) Required, Your email will not be published