រាជធានីភ្នំពេញ ៖ បន្ទាប់ពីការប្រឈមមុខដាក់ និងជម្លោះពាក្យសម្តីអស់ជាច្រើនម៉ោង រវាងក្រុមកម្មកររោងចក្រ SL និង កម្លាំងសមត្ថកិច្ចនោះ បានឈានដល់ការផ្ទុះអំពើហិង្សាហើយនៅវេលាម៉ោង ៩ និង១៥នាទី ដោយយកដុំថ្មគប់ប្រសាចទៅលើសមត្ថកិច្ច បណ្តាលឱ្យរងរបួសជាច្រើននាក់ ហើយរថយន្តរបស់សម្ថកិច្ចមួយគ្រឿងត្រូវក្រុមកម្មករដុតកម្ទេចចោល រួចទម្លុះរបាំងរបស់សមត្ថកិច្ច នៅចំណុចមុខវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែលក្រុមកម្មករនាំគ្នាដង្ហែក្បួនទៅកាន់ភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្បែរវិមានឯករាជ្យ ។
សូមបញ្ជាក់ថា កម្មកររោងចក្រអេសអិល ប្រមាណ៣០០នាក់បានលើកគ្នាចូលក្រុងភ្នំពេញ គោលបំណងឆ្ពោះទៅភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ប្រយោជន៍ដើម្បីឱ្យសម្តេចជួយអន្តរាគមន៍នូវលក្ខខណ្ឌការងារដែលពួកគេ ទាមទារកន្លងមក តែត្រូវបានកម្លាំងកងរាជអាវុធហត្ថបិទផ្លូវធ្វើការរារាំងនៅចំណុច ផ្លូវបំបែកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕