លេច​លឺថា​PM ខេត្តស្ទឹងត្រែង ចាប់​ម៉ូតូ​អត់​ពន្ធ ហើយ​ដោះលែង​​ជា​ថ្នូរ​២០០​ដុល្លា​ក្នុង​ម៉ូតូ​១​គ្រឿង​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ពី​ខេត្តស្ទឹងត្រែង​បានឲ្យដឹងថា ​ម៉ូតូ​អត់​ព​ន្ឋចំនួន ​៨៥ ​គ្រឿង​​ដែល​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​លោក អៀង វណ្ណឌី មេបញ្ជាការ អា​វុ​ធ​ហត្ថ​​ខេត្ដ​ស្ទឹងត្រែង ដែល​ទើបតែ​ចូលកាន់​តំណែង​ថ្មី បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ម៉ូតូ​អត់​ពន្ធដែល​គេ​ដាក់លក់​នៅតាម​ផ្ទះក្នុង​ទីរួមខេត្ដ​យកទៅ​ទុក​នៅក្នុង​បន្ទាយ​កាលពី​ថ្ងៃទី​១៧ ខែតុលា​ ឆ្នាំ​២០១៣ កន្លង​នោះ​គឺ​មិនបាន​បញ្ជូនទៅឱ្យ​ជំនាញ​គយ ធ្វើការ​បង់​ព​ន្ឋ​ និង​ផាក​​ពិន័យ​ទៅតាម​ច្បាប់​យក​ថវិកា​ចូល​រដ្ឋ​នោះទេ គឺ​បានដោះលែង​ស្ងាត់ៗ​ហើយ​ជា​ថ្នូរ​ម៉ូតូ​១​គ្រឿង​​យក ២០០​ដុល្លារ ។

 12-11-2013 (2) 

សេចក្តីរាយការណ៍​បន្ត​ទៀតថា​ប្រជាពលរដ្ឋ​រិះគន់​អាវុធហត្ថ​ខេត្ដ​ស្ទឹងត្រែង​យ៉ាង​កប់ៗ​ មាត់​​អំពី​ការដែលចុះបង្ក្រាប​ម៉ូតូ​អត់​ពន្ធដែល​គេ​ដាក់លក់​នៅតាម​ផ្ទះ ក្នុង​ទីរួមខេត្ដ​បាន​ចំនួន​ ៨៥ ​គ្រឿង ហើយ​មិនបាន​បញ្ជូនទៅឱ្យ​ជំនាញ​គយធ្វើការបង់ពន្ធ​ និង​ផាកពិន័យ​ទៅតាម​ផ្លូវ​​ច្បាប់យកថវិកា​ចូល​រដ្ឋ​នោះទេ បែរជា​ឃុបឃិត​គ្នាដោះលែង​ស្ងាត់ៗ ដោយ​យកលុយ​ ១ ​គ្រឿង ២០០​ ដុល្លារ ទៅវិញ​ ។ ​អាជីវករ​រកស៊ី​ទិញ​លក់​ម៉ូតូ នៅ ក្នុង​ខេត្ដ​ស្ទឹងត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បានឲ្យដឹងថា នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា មន្ដ្រី​អាវុធហត្ថបាន​កោះហៅ​អាជីវករ​រកស៊ី​ទិញ​លក់​​ម៉ួ​តូ​ទៅ​ទទួល​ម៉ួ​តូ​ដែ​ល​​កងរាជអាវុធហត្ថ​ចុះបង្ក្រាបកាលពី​ថ្ងៃទី​១៧ ខែតុលា ​ព្រោះ​មានចំណារ​របស់​អភិបាលខេត្ដបាន​ចារ​នៅលើ​ពាក្យ​បណ្ដឹងសុំ​អន្ដរាគមន៍របស់​អាជីវករថា “​សុំ​ពិនិត្យ និង​ដោះស្រាយ​”​។ ​តែ​បែរ​ជា​​ទៅយក​ម៉ូតូ​ ១ ​គ្រឿង​ គឺ​បង់​ ២០០ ​ដុល្លា​ទៅវិញ​ និង​ធ្វើ​កិច្ចសន្យាបញ្ឈប់​ការលក់ដូរ ម៉ូតូ​អត់​ព​ន្ឋ​។​

12-11-2013

​ទាក់ទិន​រឿង​រសើប​ខាងលើ​សា​រព​ត័​មានកំណើត​ថ្មិ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក អៀង វណ្ណឌី មេបញ្ជាការ អាវុធហត្ថ​ខេត្ដ​ស្ទឹងត្រែង​ដែល​ទើបតែ​ផ្លាស់​មក​ថ្មី​នោះ​នៅឡើយ​ទេ​។​ ​រឿ​ង​អា​ស្រូវ​ចាប់​ម៉ូតូ​អត់​ពន្ធ​យកលុយ ខាងលើនេះ អ្នក​ខេត្ដ​ស្ទឹងត្រែង​ចង់ឃើញ​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្រាវជ្រាវ​និង ត្រួតពិនិត្យ រឿងអាស្រូវ​ដែល​កងរាជអាវុធហត្ថ​​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​ចាប់​ម៉ូតូ​អត់​ពន្ធ​យកលុយ​មួយគ្រឿង ២០០​ដុល្លារ គុណ ៨៥​គ្រឿង វា​មិន​ស្មើ ១៧០០០​ដុល្លា​គឺ​មិនតិច​នោះទេ​៕

12-11-2013 (1)

 

Leave a Reply

(*) Required, Your email will not be published