សហរដ្ឋអាមេរិក ៖ តាមរយៈសារព័ត៌មាន Medford Mail Tribune បុរសល្មើសបានសារភាពថា ខ្ញុំបានបំពានកំហុសច្រើនក្នុងជីវិត តែនេះជាកំហុសធំបំផុត ។ ខ្ញុំត្រូវបាត់បង់ការងារស្អុយកេរ្តិ៍ឈ្មោះ និងបាត់បង់នូវអ្វីៗដែលខំកសាង ១០ ឆ្នាំមកហើយ ។ ខ្ញុំនឹងត្រូវរៀនសូត្រច្រើនពីរឿងនេះហើយនឹងប្រឹងប្រែងបើកទំព័រថ្មីសម្រាប់ជីវិត។
ប្រភពពីគេហទំព័រ dailymail.co.uk បានបង្ហាញថា គូស្នេហ៍ ១ គូនៅរដ្ឋ Oregon នៃសហរដ្ឋអាមេរិកបានបរិបទស្នេហ៍ប្រើមាត់ នៅពីមុខអ្នកដំណើរក្នុងជើងហោះហើរពី Medford ទៅកាន់ Lasvegas ដោយរងការពិន័យក្នុងម្នាក់ៗ ២៥០ ដុល្លារអាមេរិក ។ ធ្ងន់ធ្ងរបំផុតនោះ គឺភាគីបុរសដែលរងការបណ្តេញចេញពីមុខងាររបស់ខ្លួន ។
អ្នកទាំងពីរបានសុខចិត្តបង់ប្រាក់ពិន័យក្រោយពីសារភាពនូវទង្វើរ “ពាលា” របស់ខ្លួនក្នុងសវនាការតុលាការសហព័ន្ធនៅ Lasvegas ។ អ្នកទាំងពីរនេះ ពុំព្រមបញ្ឈប់ទង្វើរភ្លើតភ្លើនរបស់ខ្លួន ថ្វីបើអ្នករួមដំណើរក្នុងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Allegiant បានអង្វករដោយរងការចាប់បង្ខំឲ្យទស្សនាឈុតឆាកយ៉ាងស្មោកគ្រោកបែបនេះ ៕