ធម្មតារបស់អ្វីក៏ដែលទទួលបានការវេចខ្ចប់តែងតែមានកាលបរិច្ឆេទត្រឹមត្រូវមិនថា ភេសជ្ជៈរបស់របរហូបចុក ឬក៏អ្វីផ្សេងទៀតដូច្នេះសូម្បីតែស្រោមអនាម័យ ក៏យើងត្រូវប្រុងប្រ័យ្នដែរព្រោះនេះជាបញ្ហារសុខភាពផ្លូវភេទដែលយើងគួរតែយល់ដឹងស្វែងយល់ឲ្យបានជាក់លាក់ផងដែរ ការខូចនៃស្រោមអនាម័យហួសកាលបរិច្ឆេទក្រោយពីហួសកាលបរិច្ឆេទហើយ ជាតិជ័ររបស់ស្រោមអនាម័យចាប់ផ្តើមស្ងួតដែលជាហេតុធ្វើឱ្យវាពុកផុយ ។ ជាមួយនឹងភាពស្ងួតកាន់តែខ្លាំងការបត់បែន និងកម្លាំងរបស់ស្រោមអនាម័យនឹងចុះថយកាន់តែខ្លាំង។ ស្រោមអនាម័យចាស់ៗ ទំនងជាងាយនឹងរហែកខ្លាំងណាស់ ។ ទោះបីជាការប្រើថ្នាំសម្លាប់មេជីវិតឈ្មោលលើស្រោមអនាម័យមួយចំនួនក៏អាចកាត់បន្ថយប្រសិទ្ធភាពរបស់វាដែរក្រោយពីហួសកាលបរិច្ឆេទហើយ ។ រឿងនេះដោយសារតែសារធាតុដែលទៅសម្លាប់មេជីវិតឈ្មោលនោះបាត់បង់ភាពរំអិល និងប្រសិទ្ធភាពរបស់វា។
ការប្រឈមមុខនៃការប្រើស្រោមអនាម័យហួសកាលបរិច្ឆេទ
-មានកូនដោយចៃដន្យ ៖ រឿងនេះគឺជាកត្តាប្រឈមមុខដ៏ជាក់ស្តែងបំផុតដែលជាប់ទាក់ទងនឹងការប្រើស្រោមហួសកាលបរិច្ឆេទ ។ ប្រុសប្រហែលជាមិនទាន់នឹងចេញទឹកកាមផង ហើយក៏ប្រហែលជាបើកដៃឲ្យដៃគូប្រឈមនឹងការមានផ្ទៃពោះទៅហើយ ។ ការត្រៀមនឹងចេញទឹកកាមមានលក្ខណៈគ្រប់គ្រាន់សម្រាប់ធ្វើឲ្យមានផ្ទៃពោះបានដែរ ។ មានការប្រឈមមុខមួយទៀតគឺរហែកស្រោមអនាម័យដោយមិនដឹងខ្លួនដែលជាហេតុនាំឲ្យមេជីវិតឈ្មោលចូលទៅក្នុងទ្វារមាសកើត។
-ជំងឺកាមរោគ ៖ ប្រឈមមុខនៃការប្រើស្រោមអនាម័យហួសកាលបរិច្ឆេទមានការឆ្លងជំងឺកាមរោគ ច្រើនដូចគ្នានឹងការមានផ្ទៃពោះដោយចៃដន្យដែឬ។ ចាប់តាំងពីស្រោមអនាម័យមិនអាចបង្ការកុំឲ្យប្របលចូលគ្នានៃទឹកសារីរៈ បាន វីរ៉ុស និងម៉ូលេគុលបង្ករោគជាច្រើនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្ស ម្នាក់ទៀតបាន។ គ្រោះថ្នាក់មួយនៃស្រោមអនាម័យហួសកាលបរិច្ឆេទដែលបាត់បង់រយៈពេល និងភាពបត់បែនរបស់វាមានគឺថា វាអាចរហែកនៅក្នុងទ្វារមាសក្នុងពេលរួមភេទ និងនាំឲ្យចម្លងជំងឺកាមរោគទៅឲ្យដៃគូ ឬឆ្លងពីដៃគូបានទៀតផង។
-ការរលាក ៖ ការប្រើស្រោមអនាម័យត្រូវបានគេយល់ថាជារឿងមួយមានសុវត្ថិភាពទោះបីជាហួសកាលបរិច្ឆេទក៏ដោយ គឺល្អជាងមិនប្រើអ្វីទាំងអស់។ ដូច្នេះបើសិនជាអ្នកដឹងថាខ្លួនឯងស្ថិតក្នុងស្ថានភាពមួយដែលមានស្រោមតែមួយនៅក្នុងផ្ទៃ ហើយគ្មានឱកាសនឹងរករបស់ថ្មីឲ្យបានលឿនទេ អ្នកប្រហែលជាគួរតែប្រើវានោះហើយ ។ ស្រោមអនាម័យដែលស្ងួត និងផុយអាចបង្កការរលាកលើស្បែករបស់លិង្គ ឬទ្វារមាសបាន ហើយអាចមានជាកន្ទួលរមាស់តិចតួចទៀតផង។
ចូរប្រាកដថា អ្នកបានចៀសវាងការប្រឈមមុខនឹងការប្រើស្រោមអនាម័យហួសកាលបរិច្ឆេទ តាមរយៈការពិនិត្យនៅលើកញ្ចប់ និងដូរវាចិត្តបើគេរកឃើញថាហួសកាលបរិច្ឆេទហើយ៕