ប្រឡង​បវរកញ្ញា​ប្រែកាយ ប្តូរ​ភេទ​ឆ្នាំ​២០១៣ ជ័យលាភី​នឹង​ទទួលបាន​ការវះកាត់​កែ​សម្ផស្ស​ដោយ​ឥតគិតថ្លៃ

, , Leave a comment

​ប្រទេស​ថៃ ៖ រយៈពេល ៤០ ឆ្នាំ​មកហើយ​ដែល​ប្រទេស​ថៃ បានរៀបចំ​ព្រឹត្តិការណ៍​ប្រឡង​បវរកញ្ញា​ខ្ទើយ ហើយ​ក្នុង​ឆ្នាំ ២០១៣ នេះ អ្នករៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹងថា មនុស្ស​ភេទ​ទី​៣ ចំនួន២៥ នាក់​មកពី ១៧ ប្រទេស​ត្រូវ​មក​ចូលរួម​ប្រឡង​បវរកញ្ញា​ខ្ទើយ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដើម្បី​គ្រប់គ្រង​ម្កុដ Miss International Queen ។​

pataya (1)

​ការរៀបចំ​ប្រឡង​បវរកញ្ញា​ខ្ទើយ​នៅ​ក្រុង​ប៉ា​តា​យ៉ា ក្នុង​ឆ្នាំ​២០១៣ នេះ​អាច​ចាត់ទុកជា ព្រឹត្តិការណ៍​អន្តរជាតិ​លើក​ទី​៩​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៤ ។ លោក អា​រី​សា ផាន​ធូ​សាក់ អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់ថា អ្នកឈ្នះ​ពាន Miss International Queen នេះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ៣​សែន​បាត មកុដ​ត្បូង​មែនទែន​មួយ និង​ផ្តល់ជូន​នូវ​ការវះកាត់​កែ​សម្ផស្ស ដោយ​ឥតគិតថ្លៃ​ពី​គ្លីនិក ដ៏​ល្បីល្បាញ​មួយ​នៅ​ក្រុង​បាងកក​។​

pataya (2)

​ការប្រឡង​បវរកញ្ញា​ខ្ទើយ​នៅ​ប្រទេស​ថៃ​បានចាប់ផ្តើម​តាំងពី​៤០​ឆ្នាំមុន តែ​វា​បាន​ក្លាយជា​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ឆ្នាំ​២០០៤ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ទី​៣ មកពី​ប្រទេស​ផ្សេងៗ ចូលរួម​បង្ហាញ​រូបសម្បត្តិ និង​សមត្ថភាព​របស់​ពួកគេ​។ ក្នុងឆ្នាំនេះ​ផងដែរ ក៏មាន​ជនជាតិ​មី​យ៉ាន់​ម៉ា លើកដំបូង​បាន​ចូលរួម​ប្រឡង​នៅ​ឆ្នាំនេះ​បន្ទាប់ពី​ពួកគេ​ទទួលបាន​លទ្ធិប្រជាធិបតេយ្យ​៕

pataya (3) 

 

 

 

Leave a Reply

(*) Required, Your email will not be published