ប្រទេសចិន ៖ យោងទៅតាមប្រភពព័ត៌មានចិន news.xinhuanet.com បានរាយការណ៍ថា សមាគមអ្នកជំនួញបានបានរៀបចំកម្មវិធីជ្រើសរើសគូស្រករមួយសម្រាប់បុរសៗ នៅកម្លោះដែលសុទ្ធសឹងជា អ្នកមានទ្រព្យធន និងឋានៈក្នុងសង្គម ។
ប្រភពដដែលបានឲ្យដឹងទៀតថា កម្មវិធីនេះប្រសិនបើសិនជានារីៗមានចំណាប់អារម្មណ៍ ចង់ក្លាយជាបេក្ខភាព អាចមានឱកាសណាត់ជួបគ្នា ជាមួយនឹងកូនសេដ្ឋីទាំងនោះ ត្រូវតែឆ្លងកាត់ វគ្គជម្រុះ ចំនួន ៥ ដំណាក់កាល។
ក្នុងនោះត្រូវពិនិត្យមើលលើរូបសម្រស់ ប្រាជ្ញា សមត្ថភាព ចិត្តវិទ្យា និងសុខភាព ទើបអាចត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីណាត់ជួបគូស្រករនេះបាន ។ យ៉ាងណមិញមាននារី តែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលអាចឆ្លងផុតរហូតដល់វគ្គចុងក្រោយបាន ព្រោះតែការដាក់ពិន្ទុក៏មើលទៅលើរូបរាង សមត្ថភាព បញ្ញា អប្បករិយា ជាដើម និងការធ្វើតេស្តន៍មួយចំនួនទៀតផងដែរ៕