ប្រទេសកូឡុំប៊ី ៖ យោងតាមគេហទំព័រ blog.joins.com បានឲ្យដឹងថា និស្សិតប្រុសស្រីកូឡុំប៊ីមួយក្រុមបាននាំគ្នាជម្រុះសម្លៀកបំពាក់ឲ្យរូបកាយននលគក ព្យុហយាត្រាតាមដងផ្លូវជាច្រើនដើម្បីប្រឆាំងតវ៉ាការកាត់ផ្តាច់ថវិកាអប់រំ ។ ដោយសារស្ថានការណ៍សេដ្ឋកិច្ចក្នុងប្រទេសមានសភាពយ៉ាប់យឺននោះ ទើបរដ្ឋាភិបាលកូឡុំប៊ី បានសម្រេចកាត់ផ្តាច់ថវិកាអប់រំតែម្តង ។
ប៉ុន្តែការសម្រេចចិត្តនេះក៏បានប្រឈមជាមួយការប្រឆាំងតវ៉ា ពីសំណាក់សិស្សសាលាយ៉ាងខ្លាំងក្លានៃប្រទេសនេះផងដែរ ។ ពួកគេមិនត្រឹមតែបានរៀបចំសម្រាប់ការតវ៉ានេះប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រើប្រាស់ទម្រង់នៃការតវ៉ាដ៏ហួសនិស្ស័យថែម១កម្រិតទៀត គឺដើរអាក្រាតកាយតែម្តង ។
ពិតណាស់ថា សិស្សសាលាមិនត្រូវដើរអាក្រាតកាយននលគក ក្នុងការប្រឆាំងតវ៉ាបែបនេះក៏ដោយ ប៉ុន្តែរឿងនេះក៏បានធ្វើមនុស្សអាក្រាតមួយចំនួន គ្រប់គ្រាន់ដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីមតិសាធារណៈផងដែរ៕