អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អ៊ីរ៉ង់ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់​នៅក្នុង​រថយន្ត​

, , Leave a comment

​ប្រទេស​អ៊ីរ៉ង់ ៖ ប្រភពព័ត៌មាន​ពី​គេហទំព័រ​ដ៏​ល្បី​មួយ​របស់​បរទេស METRO.com បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០ ខែ​វិច្ចិកា ឆ្នាំ​២០១៣​កន្លងទៅ អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែនិង​ពាណិជ្ជកម្ម​ម្នាក់ រស់នៅ ទីក្រុង Tehran ប្រទេស​អ៉ី​រ៉ង់ ត្រូវបាន​ខ្មាន់កាំភ្លើង មិន​ស្គាល់​អត្តសញ្ញាណ ធ្វើការ​បាញ់សម្លាប់ នៅក្នុង​រថយន្ត​។​

 

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ខាងលើ​មាន​ឈ្មោះថា Safdar Rahmatabadi តួនាទី​ជា​អនុរដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​អ៉ី​រ៉ង់ បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ នៅក្នុង​រថយន្ត​របស់​លោក បន្ទាប់ពី​ត្រូវបាន​ខ្មាន់កាំភ្លើង ធ្វើការ​បាញ់ប្រហារ នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Tehran​។​

1384165169_1

យ៉ាងណាក៏ដោយ ខ្មាន់កាំភ្លើង​ខាងលើ មិនទាន់​ត្រូវបាន គេ​ស្គាល់​អត្តសញ្ញាណ នៅឡើយ​នោះទេ ដោយ​បច្ចុប្បន្ន ប៉ូលីស​កំពុងធ្វើការ​ស៊ើបអង្កេត​ពី​ករណីនេះ​៕

 

Leave a Reply

(*) Required, Your email will not be published