ចាប់ខ្លួន អតីត​សេដ្ឋី​រុស្ស៊ី នៅ​កោះរ៉ុង តាម​សំណើ​របស់​ទីក្រុង​ម៉ូស្គូ

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ អតីត​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​វ័យ ៤០​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ខេត្ដ​ព្រះ​សី​ហ​នុ​តាម​ចាប់ខ្លួន​នៅ​កោះរ៉ុង កាលពី​វេលា​ម៉ោង ១១ ព្រឹក​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ តាម​សំណើ​របស់​ទីក្រុង​ម៉ូស្គូ ហើយ​ជនសង្ស័យ​រូបនេះ នឹងត្រូវ​កម្លាំង​នគរបាល​កម្ពុជា បញ្ជូនទៅឱ្យ​ទីក្រុង​ម៉ូស្គូ​វិញ នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

 

​ជនជាប់សង្ស័យ​នេះ ជា​អតីត​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី SERGEY YURIEVICH POLONSKIY រួមជាមួយ​គូកន​រប​ស់​គេ ២​នាក់ ផ្សេងទៀត ។​

 

​តាម​របាយការណ៍​បាន​បញ្ជាក់ថា ការ​តាម​ចាប់ខ្លួន​អតីត​មហា សេដ្ឋី​ជនជាតិ​រុស្ស៊ី​រូបនេះ​បានធ្វើ​ឡើង តាម សំណើ​របស់​ប្រទេស​រុស្ស៊ី ហើយ​ក្រោយ​ការ ចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ​ត្រូវបាន​បញ្ជូន មកកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សួរនាំ​បន្ដ ទៀត ។ យោងតាម​ដីកា​របស់​អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ កាលពី ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ បាន​បញ្ជា​ឱ្យ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ តាម​ចាប់ខ្លួន បុរស​ជនជាតិ​រុស្ស៊ី​រូបនេះ អាយុ ៤១​ឆ្នាំ ដោយ​ជាប់ចោទ​ពីបទ កេង​បន្លំ​ទ្រព្យ​របស់ អ្នកដទៃ ប្រ​ព្រឹ​ត្ដ​នៅក្នុង​អំឡុង​ឆ្នាំ​២០០៨- ២០០៩ នៅឯ​ខណ្ឌ TVERSKOY ទីក្រុង​ម៉ូស្គូ ។​

 

​ប្រភពព័ត៌មាន ពី​មន្ដ្រីនគរបាល​ក្រសួង មហាផ្ទៃ​បាន​បញ្ជាក់ថា អតីត​មហាសេដ្ឋី រុស្ស៊ី​រូបនេះ​ជាប់​ពាក់ព័ន្ធ នឹង​ការកេងបន្លំ លុយ​ជាង ១៧៥​លាន​ដុល្លារ​ពី​ដៃគូ​ភាគហ៊ុន របស់ខ្លួន ក្នុងការ​រកស៊ី​គម្រោង​សាងសង់ លំនៅដ្ឋាន នៅ​ទីក្រុង​ម៉ូស្គូ ។​

Front page 2

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០០៨ ជន សង្ស័យ​រូបនេះ​ជា​មហាសេដ្ឋី​លំដាប់​ទី ៤០ នៅ​ប្រទេស​រុស្ស៊ី ដោយមាន​ទឹកប្រាក់​សរុប ៤.៣៥​ពាន់​លាន​ដុល្លារ ។ ដោយឡែក​កាល ពី​អំឡុង​ឆ្នាំ ២០១២ ជនជាតិ​រុស្ស៊ី​រូបនេះ​រួម ជាមួយ​មិ​ត្ដ​ភ័ក្ដិ​របស់ខ្លួន​២​នាក់ ត្រូវបាន ចាប់ឃុំខ្លួន​អស់​រយៈពេល​ជាង ៣​ខែ ពីបទ ប្រើ​កាំបិត​ភ្ជង់​បង្ខំ​ឱ្យ​កម្មករ​ទូក​ទេសចរណ៍ ៦​នាក់ លោត​ចូល​ទឹកសមុទ្រ​សម្លាប់ខ្លួន ប៉ុន្ដែ សំណាងល្អ​ជនរងគ្រោះ​មិន​ស្លាប់ ។ ក្រោយ​ការឃុំខ្លួន​ជាង ៣​ខែ ជននេះ​ត្រូវ បាន​ដោះលែង​វិញ កាលពី​ខែមេសា ឆ្នាំ ២០១៣ ដោយ​បង់ប្រាក់​ធានា​នៅក្រៅ​ឃុំ ៕

 

Leave a Reply

(*) Required, Your email will not be published