ស្លាប់​ពីរ​នាក់ ទាំង​ថ្ងៃ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មុខ​វិទ្យាល័យ ហ៊ុន សែន សេរីភាព​

, , Leave a comment

​ខេត្តកណ្តាល ៖ យ៉ាងហោចណាស់​មនុស្ស​ពីរ​នាក់​ត្រូវបាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ឆ្លងថ្នល់​ហើយ​ត្រូវ​រថយន្ត​កូរ៉េ​ចំណុះ​២,៥​តោន បើក​បុក​កិន​អូស​បណ្តាល​ឲ្យ​ធ្លាយ​ខួរ បែក​ថ្លើម​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​នៅ​ម៉ោង ២ និង ២០ នាទី​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅលើ​ផ្លូវ​លេខ​១០៧ មុខ​វិទ្យាល័យ ហ៊ុន សែន សេរីភាព ។​

 

​ជនរងគ្រោះ​ទាំងពីរ​នាក់ ម្នាក់​ឈ្មោះ ហ៊ុន សៀក​លាង ភេទ​ប្រុស និង ឈ្មោះ ពៅ ធីតា អ្នក​ទាំងពីរ​រស់នៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។​

11-11-2013

​សមត្ថកិច្ច​នៅ​មិនទាន់​សន្និដ្ឋានថា យុវ​សិស្ស​ទាំងពីរ​នាក់​ដែល​ស្លាប់​នោះ ដើរ​ឆ្លងថ្នល់ ឬ យ៉ាងណា​នោះ​នៅឡើយ​ទេ ប៉ុន្តែ​សាក្សី​ខ្លះ​ថា យុវ​សិស្ស​ទាំងពីរ​នាក់​ដើរ​លើ​ចិញ្ចើមផ្លូវ ហើយ​រថយន្ត​បង្ក​ដែល​ពាំ​ក់​ស្លាក​លេខ​កំពង់ចាម​3A-0135 គេច​រថយន្ត​ផ្សេង​មួយទៀត ក៏​បុក​តែម្តង ។ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។ សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន ៕

 

Leave a Reply

(*) Required, Your email will not be published