ខេត្តបាត់ដំបង ៖ បុរសតណ្ហាគ្របមុខម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្ត្រីរងគ្រោះករណីចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំម្នាក់ក្នុងចម្ការដំឡូងមី ។ ការចាប់ឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី១០ វិច្ឆិកា ខណៈដែលជននេះបានទៅលេងផ្ទះជនរងគ្រោះ ។
ជនសង្ស័យដែលចាប់រំលោភមិនបានសម្រេចមានឈ្មោះ ធី ថៃ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យបានចូលទៅផឹកស៊ីជាមួយឪពុកក្មេងស្រីឈ្មោះ រ៉ូន ចាន់រ៉ា អាយុ៣៥ឆ្នាំ លុះផឹកស្រវឹងក៏បែកគ្នា ដោយសារម្ចាស់ផ្ទះរៀបចំទៅចម្ការ។ មន្ត្រីដដែលបន្តថា ខណៈនោះជនសង្ស័យបានជិះម៉ូតូឌុបក្មេងស្រីរងគ្រោះទៅចម្ការ តែហួសពីផ្ទះបានប្រហែល១០០ម៉ែត្រ ស្រាប់តែជននេះឈប់ម៉ូតូរួចអូសដៃក្មេងស្រីចូលក្នុងចម្ការដំឡូង ហើយធ្វើសកម្មភាពចាប់រំលោភតែម្តង ។ ជននេះបានចាប់រំលោភក្មេងស្រីក្នុងចម្ការដំឡូងមី តែត្រូវបងស្រីនាងអាយុ១២ឆ្នាំមកទាន់ ក៏ឡើងជិះម៉ូតូគេចទៅផ្ទះខ្លួននៅខេត្តប៉ៃលិន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចខ្លួនបណ្តោះអាសន្ន រង់ចំណាត់ការបន្ត៕