អាង​អំណាច​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ជិះ​រថយន្ត​ទៅបុក​ហាង​លក់​គុយទាវ​ទាំង​កំរោល​

, , Leave a comment

​ខេត្តរតនគិរី ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កណ្តាល​ក្រុង​បាន​លុង ខណៈដែល​រថយន្ត​មួយគ្រឿង ម៉ាក់​ឡង់​គ្រី​ស័​រ ពណ៌​ស្លែ បាន​បើក​បុក​ហាង​លក់​គុយទាវ​មួយកន្លែង​ទាំង​កំរោល ។ហេតុ​កា​រណ៍​​មួយ​នេះ​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។​

 

​រថយន្ត​ដែល​បង្ក​នោះ​ជា​រថយន្ត​របស់លោក ឈុន ផល្លី មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បើកបរ​ដោយ​ស្ត្រី​ម្នាក់​ដែល​គេ​សង្ស័យ​ជា​ស្រី​ស្នេហ៍​របស់​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​រូបនេះ​។​ ​បើតាម​សមត្ថកិច្ច បាន​បញ្ជាក់ថា រថយន្តបុក​រះ​ចូលក្នុង​ហាង​គុយទាវ​នេះ ម៉ាក់​ឡង់​គ្រី​ស័​រ ពណ៌​ស្លែ ពាក់​ស្លាក លេខ ភ្នំពេញ 2B-5765​។ រថយន្ត​នេះ ជា​របស់ ឈុន ផល្លី អាយុ ៤២​ឆ្នាំ មាន​តួនាទី​ជា​មន្ត្រីនគរបាល​ច្រកទ្វារ អន្តរជាតិ​អូរ​យ៉ា​ដាវ បើកបរ​ដោយ​នារី​ម្នាក់ សង្ស័យ​ជា​ស្រី​ស្នេហ៍​។​

11-11-2013

ប្រភពពី​សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​នារី​ម្នាក់ ដែល​គេ​សង្ស័យ​ជានា​រី​កំណាន់ចិត្ត របស់លោក ឈុន ផល្លី បាន​បើករថយន្ត​ឡង់​គ្រី​ស័​រ ចូល​ស្រស់ស្រូប​អាហារ​នៅក្នុង​ហាង​គុយទាវ​ខាងលើ ក្រោយពេល​ស្រស់ ស្រូប​ហើយ​បម្រុង​បើករថយន្ត​ចេញទៅ​វិញ​។ ស្រាប់តែ​ច្រឡំ​ជាន់​ហ្គា​រថយន្ត និង​ដាក់​លេខ​ទៅបុក​ស្ទុះ​បុក​ចូល ក្នុង​ហាង​បំផ្លាញ​អស់​សម្ភារៈ​ជាច្រើន តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​ធ្វើ​របាយការណ៍ និង​បាន​បញ្ជូន​រថយន្ត ព្រមទាំង​នារី​បើកបរ​ទៅកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published