រថយន្ត​ដឹកឈើ​ប្រណីត​របស់​មេ​ឈ្មួញ​ដុះ​ស្លែ លុ​ច្ស ក្រឡាប់ ស​ម​ត្ថកិ​ច្ច​​​មើ​ល​មិ​ន​ឃើញ​​ឈើ​​ធ្លា​ក់​​ឈើ​​រាយ​ពេញ​ផ្លូវ មើល​ឃើញតែ​ប្រាក់​

, , Leave a comment

​ខេត្តក្រចេះ ៖ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​ប្រជាពលរដ្ឋ​បានឃើញ​រថយន្ត​ដឹកឈើ​ប្រណីត​ពីរ​គ្រឿង​ដែលជា​របស់​មេ​ឈ្មួញ​ដុះ​ស្លែរ​ឈ្មោះ លុ​ច្ស បាន​ដឹក​បម្រុង​នាំ​ចេញទៅ​ប្រ​ទេ​ស​​វៀតណាម តែដោយសារ​មាន​ឧបទ្ទវហេតុ​ក៏បាន​ក្រឡាប់​ធ្លាក់​ឈើ​រាយប៉ាយ​ពេញ​ផ្លូវ​នៅ​ចំណុច​ភូមិ ឃុំ​ក្បាល​ត្រាច​ស្រុក​ស្នួល ខេត្តក្រចេះ​។ ឈើ​ប្រណីត​ដែល​ធ្លាក់​ចេញពី​រថយន្ត​ទាំងពីរ​មួយគ្រឿង​ម៉ាក​កាមរី​គូថ​ហើម​ពណ៌​ស្លែរ​កែឆ្នៃ គ្មាន​ស្លាក​លេខ និង​រថយន្ត​កាមរី​ស្វិត​ពណ៌​ឈាមជ្រូក ពាក់​ស្លាក ភព​២E២៥១៥ បាន​ក្រឡាប់​នេះ គឺជា​ប្រភេទ​ឈើ​ធ្នង់ មាន​ទ​ទឺង ពី ៨​តឹក ១​ម៉ែត្រ និង​បណ្តោយ  ២,២​ម៉ែត្រ​ជាច្រើន​ដុំ ហើយក៏​មានកូន​ក្រលឹង ចំនួន​១៤​ដុំ​ផងដែរ​។ រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​ទាំងពីរ​គ្រឿង​នេះ ត្រូវបាន​គេ​ដឹងថា​ជា​របស់​ឈ្មោះ​អ៊ី លុ​ច្ស មាន​ទីលំនៅ​ស្រុក​ស្នួល​ខេត្តក្រចេះ ដែល​ជិះ​រថយន្ត នាំមុខ​ម៉ាក​ហាយ​លែ​ន​ដឺរ មួយគ្រឿង​ដើម្បី រត់ការ​កាង​ផ្លូវ  ។

11-nov-2013 (1)

​ឈើ​ប្រណីត​ពីរ​ឡាន​នេះ ត្រូវបាន​គេ​ដឹងថា ឈ្មោះ​លុ​ច្ស នាំយក​ពី​ស្រុក​សៀម​ប៉ាង​មក ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ ០៧ កាត់មុខ​សម្ថ​កិច្ច​នៅ​ខ្លា​ផ្ទុះ ទី​រួម​ខេត្តក្រចេះ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាច្រើន តែ​ចៃដន្យ​បានមក​ក្រឡាប់​នៅ​ទីតាំង​ខាងលើ ។  នៅ​ទីតាំង​ដែល​រថយន្ត​ទាំងពីរ​នេះ​ក្រលាប់​គេ​ឃើញ​មាន​សម្ថ​កិច្ច​ទៅ​មើល​នៅ ទីនោះ​ផងដែរ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ សម្ថ​កិច្ច​ដូចជា​គ្មាន​វិធានការ​អ្វី​ធំ​ដំ​នោះទេ ។ មាន​សេចក្តី​រាយ​ណ៍​ការ​ថា ម្ចាស់​ឈើ​ប្រណីត​ឈ្មោះ​លុ​ច្ស នោះ​តែងតែ​ចំណាយលុយ​ឲ្យ​លោក កែវ ចំណាន ដែលជា​មេព្រៃ​សង្កាត់​ស្នូល ដែល​ក្នុង​មួយ​ឡានៗ មិនតិច​១០០​ដុល្លារ ទើប​ការរកស៊ី​របស់​ខ្លួន​ដំណើរការ​ដោយរ​លួ​ន​ទៅបាន​។

 11-nov-2013

​សូមបញ្ជាក់ថា​ឈើ​ប្រណីត​ដែល​ឈ្មោះ លុ​ច្ស នាំមក​នេះ ត្រូវ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ចន្ទ​មូល និង​បឹង​ជ្រោង ដោយ​សហការ​ជាមួយ​នគរបាល​ព្រំដែន​ឈ្មោះ សៀម ដែន ហៅ​តក់ ដែលជា​ស្តាំ​របស់លោក ច័ន្ទ សារឹម មេបញ្ជាការ​នគរបាល​វិ​រៈ​ព្រំដែន លេខ ៦១៧ ឈរជើង​នៅ​ចំណុច​បឹង​ជ្រោង ដែលជា​អ្នកបើក​បា​រ៉ា​ស ឲ្យ​រថយន្ត​ដឹង​ឈើ​ប្រណីត​របស់​ឈ្មោះ លុ​ច្ស ដឹង​ឆ្លង​ចេញទៅ​លក់​នៅ​ស្រុក​យួន​។​ឈើ​ប្រណីត​ដែល​ឈ្មោះ លុ​ច្ស​នាំ យក​មកពី​ស្រុក​សៀម​ប៉ាង​នោះ ត្រូវ​យកមក​ស្តុក​ទុក នៅក្នុង​ចំការ​ដំឡូង របស់​ឈ្មោះ​តក់ លុះ​បាន​១៥ ទៅ​២០​តោន​ទើប​ដឹក​ដោយ​រថយន្ត​កែឆ្នៃ​យកទៅលក់​នៅ​ស្រុក​យួន ដែល មានការ​ឃុំ​ឃិត​រវាង​ឈ្មួញ និង​មន្ត្រីនគរបាល​ព្រំដែន តាម​ច្រក ច័ន្ទ​មូល  និង​ច្រក​បឹង​ជ្រោង​៕

 

Leave a Reply

(*) Required, Your email will not be published