លោក Billy Baeder (Philadelphia -អាមេរិក) គឺជាម្ចាស់កម្មសិទ្ធិនៃក្រដាសប្រាក់ ១០ ដុល្លារ ១សន្លឹក តែតម្លៃរបស់វាអាចដល់កន្លះលានដុល្លាឯណោះ ។ ហេតុផលសំខាន់ គឺក្រដាស ១០ដុល្លារនេះ មានលេខស៊េរីពិសេស គឺ A00000001A ផលិតតាំងពីឆ្នាំ១៩២៩ ។
លោកបានទទួលមរតកនេះ ពីឪពុករបស់លោក ដែលជាអ្នកចូលចិត្តសន្សំវត្ថុបូរាណ ។ ២០ ឆ្នាំមុន ឪពុករបស់លោក បានចំណាយលុយស្មើនឹងរថយន្តថ្មីស្រឡង១គ្រឿង ដើម្បីទិញវា ។
អ្នកឯកទេសទីផ្សារ បានវាយតម្លៃថា វាមានតម្លៃតិចបំផុត គឺ ៥០០.០០០ ដុល្លារ ហេតុនេះឯង ទើបគេឲ្យលោក ៣០ ម៉ឺនដុល្លារហើយ តែលោកមិនលក់ ៕