ឆ​យី កំពុង​សាង​កេរ្តិ៍ឈ្មោះ តារា​សិច​ស៊ី​បញ្ចេញ​សាច់​ដើមទ្រូង​សរ​ខ្ចី ទ្រលុកទ្រលន់ ជំនួស ឆៃលី ដា​ឡែ​ន ឆ្គើ​ន​នឹង​ក្រសួង​វប្ប​ធ៌​ម​

, , Leave a comment

​តារា​សម្តែង ឆ​យី កំពុងតែ​ដណ្តើម​ដំណែង ឆៃលី ដា​ឡែ​ន ដែល​ស្លៀកពាក់​សិច​ស៊ី បញ្ចេញ​សាច់​ដើមទ្រូង​សរ​ខ្ចី ។ កន្លងមក​តារា​សម្តែង ឆ​យី ធ្លាប់​ត្រូវ​ព្រនង់​នៃ​ការ​ការរិះគន់​ពី​សំណាក់​មហាជន​ទៅលើ​ការ​ស្លៀកពាក់​សិច​ស៊ី បញ្ចេញ​សាច់​ដើមទ្រូង​សរ​ខ្ចី កាលពី​អំឡុងពេល​នាង ទៅ​ចូលរួម​កម្មវិធី "​អាណាចក្រ​តារា​" ដែល​កាលនោះ នាង​បាន​បង្ហាញខ្លួន​ជាមួយ​ឈុត​ពណ៌​ក្រហម ឆ្លុះ​សាច់​សរ​ខ្ចី បញ្ចេញ​សាច់​ដើមទ្រូង​ទ្រលុកទ្រលន់ ធ្វើ​ឲ្យ​ទស្សនិកជន​រិះគន់ នាង​យ៉ាង​ចាស់ដៃ ។ ចាប់តាំងពី​ពេលនោះ​មក នាង​បាន​ក្លាយជា តារា​ស្រី​មួយ​ដួង ជា​សញ្ញា​ព្រួញ សម្រាប់​ទស្សនិកជន​ស​ម្លឹ​ង​មើល​ក្នុងការ​ស្លៀកពាក់ ហើយ​ម្តង​ជា​ពីរដង​គេ​ហាក់​ឃើញ​នាង​មិន​អើពើ​នឹង ការរិះគន់​ទាំងអស់​នោះទេ គេ​នៅតែ​ឃើញ​បង្ហាញ ការ​សិច​ស៊ី​ដដែលៗ មិន​ដាច់​ទាល់តែសោះ​។​

chhor yee (5)

​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​តារា​ស្រី​ធ្មេញ​ជំ​ពើ​ស ឆ​យី ទទួលរង​ការរិះគន់ ពី​ទស្សនិកជន ដែល​ធ្លាប់​ស្រឡាញ់ និង​គាំទ្រ​នាង ជាក់ស្ដែង​នៅពេល​ថ្មីៗ​នេះ គេ​បែរជា​ឃើញ នាង​បង្អួត​សាច់​ដើមទ្រូង ស្លៀកពាក់​បញ្ចេញ​ល្វែង​ខាងលើ ចំហរ​ដើមទ្រូង​មូល​ក្បំ​តឹង​ណែន ធ្វើ​ឲ្យ​ក្រសែភ្នែក បុរសៗ​ជាច្រើន សម្លឹងមើល​មិន​ដាក់​ភ្នែក និង​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន នៅតែ​បន្ត​រិះគន់ មិន​ពេញចិត្ត​យ៉ាង​ខ្លាំ ង​ទៅលើ​នាង អាច​ចេតនា​ផ្គើន នឹង​មហាជន​ទៀតផង។​

 

​រូបថត​ជាច្រើន​សន្លឹក របស់ កញ្ញា ឆ​យី បាន​បង្ហោះ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពេល​សម្តែង​ខន​សឺត នៅលើ​ទឹកដី​អូស្ត្រាលី និង​ក្រុមការងារ ហើយ​នៅ​ក្នុងនោះ គេ​សង្កេតឃើញថា ក្នុងចំណោម​តារា​ស្រី​ទាំង​៣​ដួង ស្រី​ស្រស់ ឆ​យី មាន​ភាព​លេចធ្លោ​ខ្លាំងជាងគេ ត្រង់​ការបញ្ចេញ​សាច់​ដើមទ្រូង​។ កន្លងមក​គេ​ធ្លាប់​នៅចាំ​បាន​ថា ធ្លាប់មាន​តារា​ស្រី​មួយ​ដួង បាន​ធ្លាក់​ប្រជាប្រិយភាព និង​បាត់បង់​ឱកាស​បង្ហាញមុខ​នៅលើ​កញ្ចក់ ទូរទស្សន៍ ដោយសារតែ​ការបញ្ចេញ ភាព​សិច​ស៊ី ជ្រុល​មួយពេល ខណៈ​នាង​ចេញទៅ សម្តែង​នៅក្រៅ​ប្រទេស ។ ពេលនេះ​គេ​សង្កេតឃើញ មាន​តារា​ស្រី​មួយ ដួង​ទៀតហើយ គឺ កញ្ញា ឆ​យី កំពុងតែ​ត្រូវបាន មហាជន​រិះគន់ បន្តបន្ទាប់​មិន​ដាច់ ៕

chhor yee (1) chhor yee (2) chhor yee (3) chhor yee (4)  chhor yee (6) chhor yee (7)

 

Leave a Reply

(*) Required, Your email will not be published