ប្រទេសចិន ៖ ដោយសារតែអំណាចនៃសេចក្តីស្រឡាញ់ដ៏មហិមាចំពោះនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានធ្វើឲ្យបុរសម្នាក់បានព្យាយាមតាមចែចង់នាងយ៉ាងវក់វី, ប៉ុន្តែបំណងប្រាថ្នាដូចភ្លៀងបាក់មេឃរបស់គេ បានត្រឹមសោកា គឺត្រូវនាងច្រានចោលគួរឲ្យខ្មាសអៀនបំផុត ។ ប្រការនេះហើយដែលធ្វើឲ្យបុរសរូបនេះ ទប់កំហឹងពុំបាន ក៏យកសាំងមកចាក់ស្រោចលើរាងកាយនាង និងដុតឲ្យឆេះភ្លើងសន្ធោសន្ធៅបណ្តាលឲ្យរាងកាយរបស់នាងត្រូវឆេះខ្លោច ៣០% របួសយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងប្រមាណជា ៤ ល្ងាច ស្ថិតនៅពីមុខអគារពលរដ្ឋ១ ក្នុងទីក្រុង Jilin ភាគពាយ័ព្យនៃប្រទេសចិន ។ បច្ចុប្បន្នបុរសរូបនេះកំពុងត្រូវបានគ្រប់គ្រង និងស៊ើបអង្កេតសួរចម្លើយរបស់ប៉ូលីស ។ នេះចាត់ទុកជាមេរៀន១ទៀតដែលសុភាពនារីទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទង្វើរមិនគប្បីណាមួយពីសំណាក់ដៃគូរបស់ខ្លួន ៕