ដោយសារ​ចិញ្ចឹម​ថែរក្សា​ម្តាយ​ពិការ​អស់​រយៈពេល​ជាង​១០​ឆ្នាំ ប្រកបដោយ​ភាព​កតញ្ញូ​បានធ្វើ​ឲ្យ​នារី​ចិន ទទួលបាន​រង្វាន់​កិត្តិយស ( video inside)

, , Leave a comment

​ប្រទេស​ចិន ៖ ភាព​កតញ្ញូ​របស់​កូន​ចំពោះ​មាតាបិតា គឺជា​ទង្វើ​ប្រពៃ​មួយ​ដែល​ទទួល​ការគាំទ្រ​ពី​សំណាក់​សង្គម ។ ជា​រៀងរាល់ឆ្នាំ​ប្រទេស​ចិន​បា​ន​ជ្រើ​ស​រើស​មនុស្ស ១០ នាក់ ដែលមាន​ស្នាដៃ​គំរូ​សម្រាប់​សង្គម ក៏ដូចជា​ប្រទេសជាតិ​ជាមួយ​សកម្មភាព​របស់​ពួកគេ ។ កាលពី​ឆ្នាំមុន ក្មេងស្រី​ម្នាក់​មាន​ឈ្មោះថា Meng Peijie រស់នៅក្នុង​ខេត្ត Shanxi ភាគ​ខាងជើង​ប្រទេស​ចិន ត្រូវ​បានផ្តល់​រង្វាន់​កិ​ក្តិ​យស​១ ដោយសារតែ​នាង​បាន​ថែរក្សា​ម្តាយ​ចិញ្ចើម​របស់​នាង​ដែលមាន​ពិការ អស់​រយៈពេល​ជាង ១០ ឆ្នាំ ចាប់តាំងពី​នាង​មាន​អាយុ ៨ ឆ្នាំ​មកម្ល៉េះ ។​

​កិច្ច​ការដែល​នាង​បានធ្វើ​ចំពោះ អ្នកមានគុណ​ចិញ្ចឹម​របស់​នាង គឺ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រាប់​តាម នៅក្នុង​ប្រទេស ។ ឥឡូវនេះ Meng ក្លាយជា​និស្សិត​ហើយ ។ ដើម្បី​ឲ្យ​កាន់តែច្បាស់​នោះ អ្នកយកព័ត៌មាន​ម្នាក់​ឈ្មោះ Hu Chao បាន​សួរសុខទុក្ខ​ប្អូនស្រី Meng Peijie នៅឯ​ផ្ទះ​របស់​នាង​តែម្តង និង​បានឃើញ​យ៉ាងពិត​ប្រាកដ ពី​សកម្មភាព​ដ៏​គួរ​ឲ្យ​សង្វេក រវាង​នាង និង​អ្នក​ម្តាយចិញ្ចឹម​របស់​នាង ។​

good (2)

​ប្អូនស្រី Meng Peijie ឆ្នាំនេះ មាន​អាយុ ២២ ឆ្នាំ​ហើយ បាន​និយាយថាៈ ម្តាយ​មានន័យថា ទីជម្រក ហើយ​អ្នក​ដែលមាន​ម្តាយ គឺមាន​សេចក្តីសុខ​បំផុត នៅក្នុង​ពិភពលោក​នេះ ។ សូមបញ្ជាក់ថា ឪពុក​ម្តាយបង្កើត​ទាំងពីរ​របស់​នាង បាន​ស្លាប់ចោល នៅពេល​នាង​មាន​អាយុ ៥ ឆ្នាំ ហើយ​ជីវិត​របស់​នាង ក៏​ត្រូវបាន​ថែរក្សា​បន្ត​ដោយ​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​ម្តាយចិញ្ចឹម​ពិការ​សព្វថ្ងៃនេះ ។​

good (3)

​ម្តាយចិញ្ចឹម​របស់ នាង បាន​ធ្លាក់ខ្លួន​ឈឺ និង​ពិការ នៅពេល Meng មាន​អាយុ ៨ ឆ្នាំ ។ ចំណែក​ឪពុកចិញ្ចឹម​វិញ គឺ​បាន​ចាក​ចេញពីផ្ទះ និង​មិនដែល​មក​អើត​ផ្ទះ​ម្តងណា​នោះទេ ។ ចាប់​តាំង​បន្ទាប់ពី​ពេលនោះ​មក Meng បានចាប់ផ្តើម​ថែរក្សា​ម្តាយ​របស់​នាង​យ៉ាង​លំបាក​វេទនា​បំផុត ។ រឿងរ៉ាវ​របស់ Meng Peijie ពិតជា​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​ជនជាតិ​ចិន​ជាច្រើន ។​

good (4)

​ឥឡូវនេះ នាង​បាន​លេចមុខ​នៅក្នុង​សង្គម សម្រាប់​ភក្តីភាព​ចំពោះ​កត​ព្វ​កិច្ច​ដ៏​កំសត់​របស់​នាង ។ នាង​ក៏ត្រូវ​បានប្រគល់​រង្វាន់​កិត្តិយស​ជាច្រើន​ផងដែរ។ Meng បាន​និយាយថា ខ្ញុំ​គិតថា អ្វីដែល​ខ្ញុំ​បានធ្វើ គឺ​គ្រាន់​ការទទួលខុសត្រូវ​មួយ​របស់​កូនស្រី​ប៉ុណ្ណោះ ។

good (5)

​ក្នុង រយៈពេល ៧ ឆ្នាំ​, ប្អូនស្រី Meng Peijie ត្រូវ​ទៅ​សាលារៀន​នៅ Linfen ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​នាង​នៅក្នុង​ស្រុក Xi ។ ហេតុនេះ នាង​ក៏បាន​នាំយក​ម្តាយ​ពិបាកទៅ​នៅ​ជាមួយ​នាង ដោយ​ជួល​ផ្ទះ​គេ​ក្បែរ​សាលា​ស្នាក់នៅ​យ៉ាង​កំសត់​បំផុត ។ ប៉ុន្តែ សព្វថ្ងៃនេះ ជីវភាព​របស់​ពួកគេ​ល្អប្រសើរ​ច្រើន អាស្រ័យ​ដោយសារ​រដ្ឋាភិបាល​ក្នុង​តំបន់ បាន​ជួយ​ផ្គត់​ជ្គ​ង់​គ្រប់​តម្រូវ​ការរស់នៅរ​បស់​ពួកគេ ។ ឥឡូវនេះ Meng Peijie បាន​ចូលរៀន​សាកលវិទ្យាល័យ​នៅ Linfen ដូច​កូន​គេ​ដទៃ​ទៀតហើយ ។ ប៉ុន្តែ ម្តាយ​របស់​នាង មិនបាន​រស់នៅ​ជាមួយ​នាង​ដូច​កាលពីមុន​ទេ គឺ​គាត់​រស់នៅក្នុង​ស្រុកកំណើត ដោយមាន​ការជួយ​ថែទាំ​ពី​អ្នក​មើលថែ​ម្នាក់ ៕

    good (6) good (7) good (8) good (9) good (10) good (11) good (12) good (13)

 

Leave a Reply

(*) Required, Your email will not be published