​រថយន្ត​ដឹកឈើ​ប្រណីត គេច​ពី​សមត្ថកិច្ច បុក​មេបញ្ជាការរង​ប្រតិបត្តិការ​សឹក​ស្នួល ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្តក្រចេះ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ឈើបុក​ស្លាប់​យ៉ាង​​អា​ណោ​ច​អា​ធ័ម ខណៈដែល​កំពុង​ជិះ​ម៉ូតូ​បម្រុង​ចូល​ទីបញ្ជាការ ។ ហេតុការណ៍​នេះ​បាន​កើ​ត​ឡើង​កាលពី​ព្រឹក ថ្ងៃទី​១០ ខែវិច្ឆិកាឆ្នាំ ២០១៣ នៅលើ​ផ្លូវ​កៅស៊ូ ចំណុច​ភូមិ​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​មានឈ្មោះ​ជ័យ ឡ​ន អាយុ​៥៧​ឆ្នាំ ជា​មេបញ្ជាការរង​ប្រតិបត្តិការ​សឹក​ស្នួល ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​តែម​ក្រហម ចំណែក​អ្នកបើក​បររថ​យន្តកា​ម​រី​ឆ្លាម​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ បន្ទាប់ពី​បង្កហេតុ​រួច​បាន​រត់​គេចខ្លួនបាត់​។​

10-11-2013

​រថយន្ត​កាមរី​ឆ្លាម​បង្ក​ហេតុនេះ​ត្រូវបាន​គេ​ដឹងថា ជា​រថយន្ត​ដឹកឈើ​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ជា​ថៅកែ​ឈើ​ឈ្មោះ​នី មាន​ទីលំនៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ហើយ​មុនពេល​កើតហេតុ​រថយន្ត​នេះ​បាន​ដឹកឈើ​ទៅ​លក់​នៅ​ចំណុច​ព្រំដែន ត្រពាំង​ស្រែ ពេល​ត្រឡប់មកវិញ​ក៏បង្ក​ហេតុតែ​ម្តង​។ ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​នាំទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការ​សឹក​រង ស្រុក​ស្នួល​ដើម្បី​ចាត់ការ​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published