អ្នកទោស​ដែល​អារ​ចំរឹង​ពន្ធនាគារ រត់គេចខ្លួន ដោយសារ​ការធ្វេសប្រហែស ឬ​ជា​ចេតនា​របស់​អ្នកគ្រប់គ្រង​ពន្ធនាគារ​!

, , Leave a comment

​ខេត្តរតនគិរី ៖ អ្នកទោស​ចំនួន​០៦​នាក់ បាន​អារ​ចំរឹង​បង្អួច​ព​ន្ឋ​នាគារ​ខេត្ត ប៉ុន្តែ​ម្នាក់​ចាប់ខ្លួនបាន​វិញ ក្រៅពី​នោះបាន​រត់គេច​ដោ​យ​សុវត្ថិភាព​ក្នុងនោះ​ក៏មាន​ជនសង្ស័យ​ឈ្មោះ សុខ ណា ហៅ​ខ្នា ដែល​បាន​បាញ់សម្លាប់​ថៅកែ​ចំការកៅស៊ូ​កាលពី​ព្រឹក​ថ្ងៃទី​២១ តុលា​កន្លងមក ។ ហេតុ​ការ​ណ៏​អ្នកទោស​ហែក​គុក​រត់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១០ វិច្ឆិកា ២០១៣ ។​

 

​តាម​ការរៀប​រាប់រប​ស់​ប្រធាន​ព​ន្ឋ​នាគារ​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ទៀតថា មុន​ពេលធ្វើ​សកម្មភាព​អារ​ចំរឹង​បង្អួច​រត់ ក្រុម​អ្នកទោស​ទាំងនោះ​បាន​ឈ្លោះប្រកែក​គ្នា ប៉ុន្តែ​ពុំមាន​អំពើហិង្សា​ណាមួយ​ធ្ងន់ធ្ងរ​នោះទេ ។ ក្នុងចំណោម​អ្នកទោស​ដែល​រត់​រួច គឺ​២​នាក់​ជាប់ចោទ​ពីបទ​ចោរកម្ម ម្នាក់​ប្រទូស​កេរ្តិ៍ និង​ម្នាក់​ជា​ជនសង្ស័យ​បាញ់សម្លាប់​ចំការកៅស៊ូ ហើយ​នៅពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ក្រុម​អ្នកទោស​ទាំងនោះ​មកវិញ ។​

10-11-2013

​បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​មាន​សំនួរ​ជាច្រើន​បាន​រិះគន់​ចំៗ ចំពោះ​ចំណាត់ការ​របស់​ប្រធាន​ពន្ធនាគារ​ថា ជា​ចេតនា​ដោះលែង​អ្នកទោស​។ ជុំវិញ​បញ្ហា​នេះ លោក ងិន ណែ​ល ប្រធាន​ព​ន្ឋ​នាគារ​ខេត្តរតនគិរី ពុំ​បានធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​ថា លោក​កំពុង​ជាប់រវល់​៕

 

Leave a Reply

(*) Required, Your email will not be published