ស្លាប់​ម្នាក់ របួសធ្ងន់ ៤ នៅ​ព្រំប្រទល់​ខេត្ត​

, , Leave a comment

​ខេត្តកំពត ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង ៤ នាក់​ផ្សេងទៀត​បាន​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​ម៉ូតូ បុក​នឹង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃទី​៩ វិច្ឆិកា ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ព្រំប្រទល់​រវាង​ខេត្តកំពត​-​ខេត្ត​ព្រះសីហនុ​។​

 

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ​ឯម ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ចំណែក​អ្នករងរបួស​ធ្ងន់​១-​ឈ្មោះ​ជន អ៊ី​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កសិករ​, ២-​ឈ្មោះ​ខាន់ ត្រៃ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​កសិករ របួសធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​, ៣-​ឈ្មោះ​ឯម ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៤-​ឈ្មោះ​រ័ត្ន សុធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ម៉ូតូ​ធុន​សេ​១២៥ ស៊េរី​២០១៣​គ្មាន​ស្លាក​លេខ ឌុប​គ្នា​ពីរ​នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​កន្លែងកើតហេតុ​ដែលជា​ផ្លូវ​កោង ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​នឹង​ម៉ូតូ​ធុន​សេ​១២៥ ស៊េរី​២០០៨ ជិះ​ឌុប​គ្នា​បីនាក់ ភាគី​ម្ខាង​ទៀត​ឌុប​គ្នា​២​នាក់​ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បាន បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ កន្លែងកើតហេតុ និង​៤​នាក់​ទៀត​របួសធ្ងន់​។​

10-11-2013

​សព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​ខូចខាត​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​ដើម្បី​ដោះស្រាយ​តាមច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published