បុរស​ដឹក​សាច់ជ្រូក​ម្នា​ក់ ត្រូវ​ជនជាតិ​ចិន បុក​បានសម្រេច ហើយ​ព្យាយាម​បើករថយន្ត​គេចខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈដែល​ត្រូវ​ជនជាតិ​ចិន​បើក​រថយន្តបុក​បានសម្រេច ហើយ​បើករថយន្ត​គេច ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ១៥ នាទី​ទៀបភ្លឺ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​លក់​រថយន្ត​មីតស៊ុយប៊ីស៊ី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

 

​បុរសរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ កៃ ឈិ​ត អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​សាច់ជ្រូក ស្នាក់នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​បុរស​ជនជាតិ​ចិន​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ ជិះ​រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស GS300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-5409 មាន​អាយុ​ជាង​៤០​ឆ្នាំ​។​

 

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​រ៉ឺម៉ក​ដឹក​សាច់ជ្រូក​ពី​កើ​តទៅ​លិច  តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស៊ី ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បុរស​ជនជាតិ​ចិន​នោះបាន​បើក ពីក្រោយ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជនរងគ្រោះ​បើក​រ៉ឺម៉ក​ខ្ទា​ច​ចេញ ពីលើ​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​នៅ​រាជធានី ភ្នំពេញ ។ ពេលនោះ​បុរស​ជនជាតិ​ចិន​បាន​ព្យាយាម​បើក​គេចខ្លួន​រហូតដល់​ខណ្ឌ​ពោធិ៍​សែន ជ័យ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​រថយន្ត​និង​មនុស្ស ។​

10-11-2013

​ក្រោយ​កើតហេតុ​រថយន្ត​បង្ក និង​ម្ចាស់​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី ភ្នំពេញ​ដើម្បី​ដោះស្រាយ​បន្ត ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​៕

 

Leave a Reply

(*) Required, Your email will not be published