ដោយសារ​ជីវិត​ធ្វើ​ឲ្យ​ក្មេងស្រី​ម្នាក់​អា​ក្រាយ សុំទាន ដើម្បី​ក្រពះ

, , Leave a comment

​ប្រទេស​ចិន ៖ ភ្នាក់ងារ​ស៊ីន​ហួរ​រាយការណ៍​កាលពី​ម្សិលមិញ​ថា ក្មេងស្រី​អាក្រាតកាយ​ននល​គោក អាយុ ៦ ឆ្នាំ​ម្នាក់ ដែល​គេ​ប្រទះឃើញ​កំពុង​សុំទាន ជាមួយ​មាត់កំពុង​បៀមបារី​ជក់ នៅលើ​ចិញ្ចើមផ្លូវ​ត្រូវបាន​បញ្ជូន​ត្រលប់​ទៅ​ស្រុកកំណើត​របស់​នាង​វិញ​ហើយ រួមជាមួយ​ឪពុក​មាន​ជំងឺផ្លូវចិត្ត ។ ​​ករណី​នេះ​​បាន​បង្ក​ឲ្យ​កើតមាន​កំហឹង​ជា​សាធារណៈ​បន្ទាប់ពី​រូបភាព​ក្មេងស្រី​អាក្រាតកាយ​ននលគក សុំទាន​នៅលើ​ដងផ្លូវ​មួយ ក្នុង​ទីក្រុង Nanjing ខេត្ត J​i​a​n​g​su ជាមួយ​ឪពុក​ដែល​ត្រូវបាន​អះអាងថា ជា​មនុស្ស​មាន​រោគ​ផ្លូវចិត្ត​នេះ ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត​មក​នោះ ។​

child (1)

​យោងតាម ស៊ីន​ហួរ ប៉ូលីស Nanjing បាន​បញ្ជាក់ថា បុរស​រូបនោះ មានឈ្មោះ Zhou Chongquang អាយុ ៤៦ ឆ្នាំ គឺជា​ឪពុក​របស់​ក្មេងស្រី​រូបនោះ ។ សេ​ចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​បញ្ជូន Zhou និង កូនស្រី​របស់គាត់​ត្រឡប់​ទៅកាន់​ស្រុក​កំ​ណើ​រ​របស់​ពួកគេ​វិញ​ហើយ ដែល​ស្ថិតនៅ​ស្រុក Sihong ខេត្ត Jiangsu ។​

 

​បើតាម​លោក Li Mingshan មន្ត្រី​ប៉ូលីស មកពី​ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង Nanjing បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​ទាំងពីរ​របស់​ក្មេងស្រី​នោះ គឺជា​មនុស្ស​កើតរោគ​ផ្លូវចិត្ត ។ ពួកគេ​ទាំងពីរ​មិនបាន​រៀបការ​ទេ ប៉ុន្តែ​មានកូន ២ នាក់​នាក់ ។ លោក Li បាន​បន្ត​ឲ្យ​ថា Zhou និង​កូនស្រី​របស់ខ្លួន បានមក​កាន់​ទីក្រុង Nanjing ដើម្បី​សុំទាន ដោយសារ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ពេក ។ ដោយឡែក មន្ត្រី​នៅ​ភូមិ Chenlong ទីកន្លែង​ដែល​ពួកគេ​រស់នៅ បាន​រៀប​ម្ហូបអាហារ​ចិញ្ចឹមជីវិត សម្រាប់​ពួកគេ​ផងដែរ ។​

 

​យោងតាម Modern Express ក្មេងស្រី​រូបនេះ ដំបូង​ត្រូវបាន​គេ​ប្រទះឃើញ​ទៅ​សុំទាន​នៅក្បែរ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​មួយ កាលពី​ប្រជាពលរដ្ឋ​បា​ន​នាំគ្នា​ថត​យក​រូបភាព​ជាច្រើន​ពី​ទិដ្ឋភាព​ក្មេងស្រី​អាក្រាតកាយ​រូបនោះ​ ដេក​ជក់បារី​នៅលើ​ដី​ហើយ​ពួកគេ​ក៏បាន​ទូ​ស័ព្ទ​រាយការណ៍​ទៅ​ប៉ូលីស​ផ​ងដែរ ។​

 

​អ្នកស្រុក​ម្នាក់​បាន​ប្រាប់​អ្នកកាសែត​ថា “​គ្មាន​នរណាម្នាក់​បោះ​ប្រាក់​ទៅ​ឲ្យ​បុរស​រូប​នោះទេ ប្រសិនបើ​កូនស្រី​របស់គាត់​ពុំ​ស្ថិត​នៅក្បែរ​គាត់​នោះ ។ គាត់​ជា​មេ​គ្រួសារ “​ខ្លាំង​” មិន​ទទួលយក​ការជួយ​ជ្រោ​ម​ជ្រាញ​ពី​អ្នកដទៃ​ម្នាក់​មួយ​មិន​ដែលមាន​ទំនួល​ខុសត្រូវ​ក្នុងការ​ចិញ្ចឹម​បីបាច់​គ្រួសារ​ទេ គឺ​គិតតែ​បង្ខំ​កូ​នស្រី​ឲ្យ​ដើរ​សុំទាន​គេ​តាមផ្លូវ​ក្នុងស្ថានភាព​បែបនេះ​ប៉ុណ្ណោះ ។ គាត់​គឺជា​មនុស្ស​ថោកទាប​បំផុត​!” ។

child (2)

​យោងតាម​កាសែត​បាន ឲ្យ​ដឹង​ទៀតថា ក្មេងស្រី​រូបនោះ​ត្រូវបាន​ប្រទះឃើញ​សុំទាន​នៅក្បែរ​ស្ថានីយ៍​រថភ្លើង​ដដែល ពេល​នោះគេ​ឃើញ​នាង​តូច​មាន​ស្លៀក​ខោអាវ​ប្រឡាក់​សុទ្ធតែ​ដី​ខណៈ​ឪពុក Zhou អង្គុយ​ជាប់​នាង ។ ក្មេងស្រី​អភ័ព្វ​រូបនោះ បាន​ប្រាប់​អ្នកកាសែត​ថា នាង​សុំទាន​មិន​ស្លៀក​សម្លៀកបំពាក់​បែបនេះ គឺ​ដោយសារតែ​នាង​អាច “​រកលុយ​បាន​ច្រើន​” ។​

 

​បុគ្គលិក​មកពី​អង្គការ សម្រាប់​ជន​គ្មាន​ទីជម្រក​ក្រុង បានផ្តល់ Zhou និង​កូនស្រី​នូវ​ទឹក និង​នំប៉័ង ។ ពួកគេ​ក៏បាន​ស្នើ​ឪពុក និង​កូនស្រី វិល​ត្រលប់​ទៅ​កា​ន់​​ផ្ទះសំបែង ដើម្បី​ធ្វើខ្លួន​ឲ្យ​ស្អាត​ដូច​គេឯង​ផងដែរ ប៉ុន្តែ Zhou បាន​បដិសេធ​ដោយ​និយាយថា “​ខ្ញុំ​នឹងមិន​វិល​ត្រលប់ ហើយក៏​មិនត្រូវ​ការជួយ​ស្អី​គេ​​នោះ​ដែរ​” ។​

  child (3)

​ចំណែក Zhou បាន​ប្រាប់ថា គាត់​មានកូន ២ នាក់ កូនស្រី​ម្នាក់​ដែល​នៅក្បែរ​គាត់ មាន​អាយុ ៦ ឆ្នា និង​ម្នាក់ទៀត អាយុ ៨ ឆ្នាំ (​ប្រុស​) កំពុង​រស់នៅ​ស្រុកកំណើត​ឯណោះ ។ គាត់​បាន​បន្ថែមថា ប្រពន្ធ​របស់គាត់​បាន​រត់ចោល​គាត់ និង​កូន​ប្រហែល ៥ ឆ្នាំ​មកហើយ ។ ជា​ចុងក្រោយ Zhou នៅបាន​និយាយ​បញ្ជាក់ថា គាត់​មិន​ចង់​ក្លាយជា​កម្មករ​អនាម័យ​ទេ ព្រោះ​ប្រាក់ខែ​បាន​តិច ហើយ​ណាមួយ ការងារ​នោះ​ហត់​ពេក​ទៀង​ផង ៕

 

Leave a Reply

(*) Required, Your email will not be published