គ្រាន់តែ​ក្រុមចោរប្លន់ ដែល​ជនរងគ្រោះ​បានបង្ហាញ​ហើយ សមត្ថកិច្ច​នៅតែ​វែកមុខ​រក​មិនទាន់បាន ចុះ​គោលការណ៍​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​អស់​សុពលភាព ឬក៏​មិនបាន​អនុវត្ត​!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ចំពោះ​ករណី​ប្លន់​ប្រដាប់ នៅតែ​មិនទាន់​វែកមុខ​ចាប់ខ្លួន​ជនល្មើស​បាន​នៅឡើយ ទោះបីជា​ជនរងគ្រោះ​បាន​ប្រាប់​ពីមុខ​សញ្ញា​យ៉ាង​ច្បាប់​ហើយក៏​ដោយ ។ សូម​រំលឹកថាកាលពី​ថ្ងៃទី​២៨ តុលា ២០១៣ កន្លងទៅ​ថ្មីៗ​នេះ មាន​យុវ​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ម្នាក់ ត្រូវ​ក្រុម​ក្មេង​ទំនើង ១​ក្រុម មាន​គ្នា ៥​នាក់ ជិះ​ម៉ូតូ ៣​គ្រឿង ដេញ​កាប់​នឹង​ដាវ​សា​ម៉ូ​រៃ​ប្លន់​យក​ទូរស័ព្ទដៃ និង​គ្រឿងអលង្ការ​អស់ពី​ខ្លួន​នៅ​ចំណុច​ខាងលើ ខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​មិត្តស្រី​ម្នាក់​។ នៅក្នុង​ហេតុការណ៍​ពេលនោះ បើតាម​ការអះអាង​រប​ស់ជន​រងគ្រោះ គឺ​កុំ​តែ​ជនរងគ្រោះ​រត់លូន​ចូល​ក្រោម​រថយន្ត ដែល​ម្ចាស់​គេ​ចត​ចោល ម្ល៉េះ​ត្រូវ​ក្រុម​ជន​អន្ធពាល​ទាំងនោះ កាប់សម្លាប់​ជាក់​ជាមិនខាន​ឡើយ ដោយសារតែ​ផ្តើមចេញពី​រឿង​អ្វីមួយ​ផ្សេង​ផង​។​

 

​អំពើហិង្សា​កាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​ប្លន់​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន ចិញ្ចៀនពេជ្រ ១​វង់ និង​ខ្សែ​.​ក ១​ខ្សែ នៅ​ចំណុច​ផ្លូវ​លេខ​294 កែង​ផ្លូវ​លេខ​51 ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​ព្រលប់​ថ្ងៃទី​២៨ តុលា ២០១៣ កន្លងទៅ ដែល​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង ១​ក្រុម មាន​គ្នា ៥​នាក់ ហើយ​ជនរងគ្រោះ​បានចង្អុលបង្ហាញ​អត្តសញ្ញាណ​ជនល្មើស​ដល់​សមត្ថកិច្ច ពាក់ព័ន្ធ​អស់ហើយ តែ​រហូតមក​ដល់ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​កោះហៅ ឬ​នាំខ្លួន​ជនសង្ស័យ ដែល​ជនរងគ្រោះ​ចង្អុលបង្ហាញ​ណា​ម្នាក់​យកមក​សួរនាំ និង​ផ្តន្ទាទោស​ឡើយ​។​

09-11-2013

​ដូច្នេះ ករណីនេះ ជនរងគ្រោះ​បាន​សំណូមពរ​ទៅ​លោកស្នងការ​រាជធានី​ភ្នំពេញ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មេត្តាជួយ​អន្តរាគមន៍​បញ្ជា​ដល់​នគរបាល​ខណ្ឌចំការមន និង​ខណ្ឌ ៧​មករា ជួយ​ចាត់ការ​ករណីនេះ​ផង ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​មក​សួរនាំ​តាម​ការចង្អុលបង្ហាញ របស់​ជនរងគ្រោះ ឆ្លើយតប​តាម​គោលនយោបាយ​ភូមិ​/​សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។ ​សូមបញ្ជាក់​ផងដែរ​ថា ពេលនេះ​ជនរងគ្រោះ​កំពុង​ក្លាយជា​ជនពិការ​ជើង​ម្ខាង​ដោយសារ​ស្នាដៃ​ក្រុមចោរ ប្លន់​កាប់​នឹង​ដាវ​សា​ម៉ូ​រ៉ៃ​នោះ​ហើយ​៕

 

Leave a Reply

(*) Required, Your email will not be published